ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ​ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​មុខ​សាលា​ខណ្ឌដង្កោ​ព្រឹក​មិញ​

​ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​មុខ​សាលា​ខណ្ឌដង្កោ​ព្រឹក​មិញ​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ពលរដ្ឋ​ជិត​១០០​នាក់​រស់នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​នៅមុខ​សាលាខណ្ឌ នេះ ជំរុញ​ឲ្យ​អាជ្ញាធរ​ជួយ​រំដោះ​ទឹកស្អុយ ដែល​បន្ត​ជន់​លិច​ផ្ទះ​របស់​ពួកគេ​ជិត​៤​ខែ​មកនេះ​។​
​ការធ្វើ​បាតុកម្ម​នេះ ធ្វើឡើង​បន្ទាប់ពី​ពួកគេ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​រំដោះ​ទឹក ចេញពី​ក្នុងភូមិ​ជិត​៤​ខែ​ហើយ​តែ​មិនមាន​ដំណោះស្រាយ ។​
អ្នកស្រី លាវ សូ​នី ប្រជាពលរដ្ឋ​ម្នាក់​ក្នុងចំណោម​នោះ និយាយថា មូលហេតុ​នៃ​ការ​លិច​ទឹក​នេះ ដោយសារ​ក្រុមហ៊ុន ចាក់ដី​លុប​ផ្ទៃ​បឹង​ខ្ពស់ជាង​តំបន់​ដែល​គាត់​រស់នៅ ធ្វើ​ឲ្យ​អស់​កន្លែង​ស្តុក​ទឹក ហើយ​មិនមាន​ផ្លូវ​រំដោះ​ទឹក​ចេញ​។ អ្នកស្រី​ថា ពួកគាត់​ទទូច​ឲ្យ​អាជ្ញាធរ​ខណ្ឌ​កាយ​លូ​ចាស់​ដើម្បី​បង្ហូរទឹក​នេះ​ទៅក្នុង បឹង​តា​មាត្រ​នៅ​ជិត​នោះ តែ​អាជ្ញាធរ​អះអាងថា ខ្លាច​ខូចខាត​ផ្លូវ​បេតុង​។​
​អ្នកស្រី លាវ សូ​នី  បន្ថែមថា រហូតមកដល់​ពេលនេះ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​របស់គាត់​មានតម្លៃ​ប្រមាណ​ជាង ២០០០​ដុល្លារ ត្រូវបាន​ខូចខាត​ស្ទើរតែ​ទាំងស្រុង​។​
​នៅ​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ តំណាង​ប្រជាពលរដ្ឋ​៥​នាក់​យក​ញត្តិ​ចូលជួប​អាជ្ញាធរ​ខណ្ឌដង្កោ ហើយ​អភិបាលរងខណ្ឌ លោក ចេង មុន្នី​រ៉ា សន្យាថា នឹង​យក​ម៉ាស៊ីន​ចំនួន​៣​គ្រឿង​ដើម្បី​បូមទឹក​ចេញពី​តំបន់​នោះ​៕

008

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya