អង្គការសុខភាពពិភពលោក (WHO)បាននិយាយថា ចំនួនអ្នកស្លាប់ដោយជំងឺអេបូឡាបានកើនឡើងដល់៥.១៦០នាក់។
អង្គការសុខភាពពិភពលោកបានបន្ថែមថា ករណីថ្មីនៃការឆ្លងជំងឺនេះទំនងជាមិនកើនឡើងទៀតទេនៅប្រទេសហ្គីណេ និងនៅប្រទេសលីបេរីយ៉ា ប៉ុន្តែករណីថ្មីនៃការឆ្លងជំងឺនេះគឺនៅមានកំរិតខ្ពស់នៅឡើយនៅ ប្រទេសសៀរ៉ា ឡេអូន ។
រហូតមកដល់ពេលនេះ មនុស្សសជាង១៤.០០០ បានឆ្លងជំងឺអេបូឡា ដែលភាគច្រើននៃចំនួនអ្នកឆ្លងជំងឺនេះគឺនៅអាហ្វ្រិចខាងលិច។
នៅប្រទេសម៉ាលី មានមនុស្សស្លាប់ចំនួន៣នាក់បន្ថែមទៀតដោយសារជំងឺអេបូឡាកាលពីពេលថ្មីៗនេះ។
ក្រុមអ្នកជំនាញសុខាភិបាលបាននិយាយថាអត្រានៃករណីឆ្លងជំងឺនេះថ្មី គឺមានចំនួនច្រើនជាងចំនួនសរុបនៃអ្នកស្លាប់ដោយសារជំងឺនេះដែលអាច បង្ហាញបានថាវីរុស្សនៃជំងឺនេះឆ្លងរាលដាលរហ័ស។
WHO បាននិយាយថា មនុស្សជាង២.៨៣០នាក់បានស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសលីបេរី យ៉ានិងជាង១.១០០នាក់នៅប្រទេសហ្គីណេនិងនៅប្រទេសសៀរ៉ា ឡេអូន។
មានអ្នកស្លាប់ទី៤ដោយសារជំងឺអេបូឡានៅប្រទេសម៉ាលី ខណៈដែលមានអ្នកស្លាប់ចំនួន៨នាក់ដោយសារជំងឺនេះនៅប្រទេសនីហ្សេរី យ៉ា ហើយមានអ្នកស្លាប់ម្នាក់សារជំងឺនេះនៅសហរដ្ឋអាមេរិក៕