ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច និង​ក្រុមចោរប្លន់​បាញ់​តដៃ​គ្នា ពេលនេះ​ចាប់បាន​ម្នាក់​ហើយ​

សមត្ថកិច្ច និង​ក្រុមចោរប្លន់​បាញ់​តដៃ​គ្នា ពេលនេះ​ចាប់បាន​ម្នាក់​ហើយ​

​ភ្នំពេញ ៖ នៅ​ម៉ោង​ប្រមាណ ១២ និង​១០​នាទី​រសៀល ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ ក្រុម​ជនសង្ស័យ​ជា​មុខសញ្ញា​ប្លន់ ប្រដាប់អាវុធ និង​កម្លាំង​នគរបាល​មូលដ្ឋាន ខណ្ឌដង្កោ បាន បាញ់​តដៃ​គ្នា នៅ​ចំណុច​ក្បែរ​ពន្ធនាគារ ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ក្នុងករណី​ប្លន់​មិនទាន់បាន​សម្រេច​មួយ ។​
​មន្ដ្រីនគរបាល​មូលដ្ឋាន​បានឱ្យដឹងថា មុនពេល​កើតហេតុ មាន​ជនសង្ស័យ ចូលទៅ ធ្វើ​សកម្មភាព​ប្លន់ នៅផ្ទះ​ជនរងគ្រោះ​មួយកន្លែង ក្បែរ​ពន្ធនាគារ​ព្រៃ​ស ពេលនោះ​ម្ចាស់ផ្ទះ បាន​ទូរស័ព្ទ​រាយការណ៍ ប្រាប់​សមត្ថកិច្ច​ភ្លាមៗ​នោះ សមត្ថកិច្ច​មូលដ្ឋាន បាន​ទៅដល់​ជាបន្ទាន់ ក៏​ត្រូវបាន​មុខសញ្ញា​ទាំងនោះ បើក​ការបាញ់ប្រហារ​មកលើ​ស​ម​ត្ថ​កិច្ច ។​
​រហូតមកដល់​ម៉ោង​នេះ កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់ ទាំង​នគរបាល និង​អាវុធហត្ថ បាន ឡោមព័ទ្ធ ក្រុមចោរ​ទាំងនេះ នៅក្បែរ​ពន្ធនាគារ​ព្រៃ​ស ។​
​ពេលនេះ​កម្លាំង​សមត្ថកិច្ច ខណ្ឌដង្កោ បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ហើយ​៕

ចោរប្លន់

ffvudf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya