កណ្តាល៖ បុរសម្នាក់ និងស្ត្រីមា្នក់បានស្លាប់ ភ្លាមៗ នៅនឹងកន្លែងដោយសារឡានមួយគ្រឿង បើកលឿនទៅបុកម៉ូតូពេញទំហឹង កាលពីវេលាម៉ោងប្រហែលជា ១០និង៣០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវជាតិលេខ១ ក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះ ទី១ ឈ្មោះ សុន ឌឹម ប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ឃុំបឹង ក្រាញ់ ស្រុកសំរោង ខេត្តតាកែវ ជាអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរឈ្មោះ យ៉ាន់ ចន្ធូ ភេទស្រី អាយុ២៧ឆ្នាំ មានទី លំនៅស្រុកព្រះស្តេច ខេត្តព្រៃវែង អ្នកទាំងពីរជិះម៉ូតូមួយគ្រឿងម៉ាក C125 ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1CM-3227 ចំណែករថយន្តបង្កវិញ ម៉ាកឡង់គ្រីសរ័ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2R-9797 អ្នកបើក បរ ពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ ។
មុនពេលកើតហេតុជនរងគ្រោះទាំងពីរ ជិះម៉ូតូមួយគ្រឿង តាមបណ្តោយផ្លូវខាងលើក្នុង ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង បើកច្រាសទិសគ្នា បានជ្រុលមក បុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឲ្យដួលជនរងគ្រោះ បោកទៅនឹងថ្នល់អូសជាច្រើនម៉ែត្រ ស្លាប់ភ្លាមៗ តែម្តង ចំណែកអ្នកបើកបររថយន្តវិញ ក្រោយកើតហេតុបានបានចុះចេញពីរថយន្តរត់គេចខ្លួនបាត់ ៕
» ព័ត៌មានជាតិ » ឡានឡង់គ្រីស័រ បុកអ្នកជិះម៉ូតូស្លាប់២នាក់នៅនឹងកន្លែង