ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បញ្ជូន​អតីត​សង្ឃ​២​អង្គ មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​

ប៉ូលិស​បញ្ជូន​អតីត​សង្ឃ​២​អង្គ មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣ វិច្ឆិកា ២០១៤  បាន​បញ្ជូន​អតីត​សង្ឃ​២​អង្គ​ដែល​ដឹកជញ្ជូន​ទង់ជាតិ និង​ទង់សាសនា​ទៅ​វត្ត​សាមគ្គី​រង្សី​មកដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ខណៈដែល​នៅខាងមុខ​មាន​សភាព​ស្ងប់ស្ងាត់ ដោយ​មិនឃើញ​មាន​អ្នកគាំទ្រ​ណា​ម្នាក់​មកឈរ​នោះឡើយ ។​
​ព្រះសង្ឃ​២​អង្គ​គង់នៅ​វត្ត​ស្ទឹងមានជ័យ ដែល​ដឹកជញ្ជូន​ទង់ជាតិ និង​ទង់សាសនា​ទៅ​វត្ត​សាមគ្គី​រង្សី ត្រូវបាន​ដោះ​ស្បង់​ចីវរ​ក្លាយទៅជា​គ្រហស្ថ ដោយ​ឱ្យ​ស្លៀកពាក់​ស៊ីវិល​វិញ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១២ វិច្ឆិកា ២០១៤ នេះ នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​មន្ត្រី​មន្ទីរ​ធម្មការ និង​ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ជន​ទាំង​២​នាក់ ១-​ឈ្មោះ​ថិ​ត សាត និង​២-​ឈ្មោះ​ឃិត វណ្ណៈ នឹងត្រូវ​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជាប់​ពាក់​ព័ទ្ធ​២​បទល្មើស​ផងដែរ ។​

​គួរ​បញ្ជាក់ថា ព្រះសង្ឃ​២​អង្គ​ដែល​គង់នៅ​កុដិ​លេខ​៤៤ ក្នុង​វត្ត​ស្ទឹងមានជ័យ ត្រូវបាន​ឃាត់ខ្លួន​បញ្ជូនទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​វេលា​ព្រឹក​ថ្ងៃទី​១២ វិច្ឆិកា ២០១៤ នេះ បន្ទាប់ពី​បាន​ដឹកជញ្ជូន​ទង់ជាតិ និង​ទង់សាសនា​ចំនួន​១២៤​ដើម ទៅ​វត្ត​សាមគ្គី​រង្សី ។​

​ប្រភព​បានឱ្យដឹង​ទៀតថា យោងតាម​មន្ទីរ​ធម្មការ និង​សាសនា​ព្រះសង្ឃ​២​អង្គ ដែល​ឃាត់ខ្លួន គឺមាន​១-​ព្រះនាម​ថិ​ត សាត និង​២-​ព្រះនាម​ឃិត វណ្ណៈ ។​

​ទោះបីជា យ៉ាងណា គេ​នៅ​មិនទាន់​ដឹង​ពី​គោលបំណង​នៃ​ការធ្វើ​បែបនេះ​នៅឡើយ​ទេ ដោយ​ព្រះសង្ឃ​២​អង្គ​នេះ​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា លោក​នៅ​វត្ត​សាមគ្គី​រង្សី បាន​ទូរស័ព្ទ​ឱ្យ​ដឹក​យកទៅ ខណៈ​របស់​ទាំងនេះ​ត្រូវបាន​ដឹងថា គឺ​អន្ទិត​សង្ឃ ទឺង ហាយ ជា​អ្នករៀបចំ​ទុកជា​យូរ​មកហើយ ៕ee1-179x320

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya