កំពង់ចាម ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅផ្ទះសង្ស័យស្ថិតក្នុងភូមិ កោះកុក(ខ) ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយបានបែកធ្លាយបន្ទាប់ពីនារីរងគ្រោះបានព្យាយាម រត់គេចខ្លួនរួចពីក្រញាំបិសាចតណ្ហា របស់ជនសង្ស័យរូបនោះមកដល់ចំណុច ព្រៃដើមចាន់ ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម និងបានរៀបរាប់ប្រាប់ប្រជាពលរដ្ឋតាមផ្លូវឲ្យជួយសង្គ្រោះរូបនាង និងជួយប្តឹងសមត្ថកិច្ចឲ្យអន្តរាគមន៍ ។
ជនសង្ស័យល្មោភកាមដាច់ដាបនិងព្រៃផ្សៃខាងលើមានឈ្មោះ ថោង សុខថេត អាយុ៣៣ឆ្នាំ ។ ចំណែកនារីរងគ្រោះឈ្មោះ ប.ច.ន អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅឯខេត្តព្រៃវែង។
តាមការរៀបរាប់របស់នារីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនកើតមានរឿងនេះនាងនិងម្តាយគឺជាមនុស្សទុរគតបានចេញពីស្រុកកំណើត មកដើរកការងារធ្វើនៅឯរាជធានីភ្នំពេញជាអ្នកលាងចានអោយគេ និងយប់ឡើងដេកតាមសំយាបផ្ទះគេ២នាក់ម្តាយនិងកូន ។
នារីរងគ្រោះបានឲ្យដឹងទៀតថា ក្រោយមកជនសង្ស័យដែលជាព្រូឡានតាក់ស៊ី កំពង់ចាម-ភ្នំពេញក៏បានជួបស្គាល់នារីរងគ្រោះនៅសង្កាត់ស្ទឹងមាន ជ័យ កាលពីថ្ងៃទី៨ ខែវិច្ឆការ ឆ្នាំ២០១៤ ពេលដែលគេ(ជនសង្ស័យ)ទៅដាក់ម៉ូយ ។ ពេលនោះជនសង្ស័យបានកុហក និងលួងលោម នាងឲ្យមកកំពង់ចាមដោយជនសង្ស័យសន្យារកការងារឲ្យធ្វើ ។ ពេល មកដល់ផ្ទះជនសង្ស័យ ក៏ដកយកប្រាក់ពីនាងដែលបានពីការស៊ីឈ្នួលលាងចានចំនួន១០ម៉ឺនរៀល នោះទុក។ ពេលបានប្រាក់១០ម៉ឺនរៀលពីនាងហើយ ជនសង្ស័យក៏យកទៅទិញស្រាផឹកជាមួយមិត្តភក្តិអស់រលីង ។ លុះពេលត្រឡប់មកវិញជនជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភនាងយ៉ាង ព្រៃផ្សៃហើយថែមទាំងចាក់សោបង្ខាំងនាងទុករំលោភបន្តទៀតផង។
អំពើដ៏យប់ឃ្នងរបស់ជនសង្ស័យដូច សត្វធាតុរូបនេះបានប្រព្រឹត្តតាំងពីថ្ងៃនាំនារីរងគ្រោះមក បង្ខាំងទុកនៅផ្ទះរបស់គេដំបូងមកម្ល៉េះគឺចាប់ពី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ដល់ថ្ងៃចាប់ខ្លួនទី១២ ខែវិច្ឆកា ឆ្នាំ២០១៤នេះ៕
» ព័ត៌មានជាតិ » ជនសង្ស័យលួងលោម និងបង្ខាំងនារីទុរគតទុករំលោភ