ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » លោកស្រី ជុំ សា​មីន កែប ជុតិមា ជួប សំណេះសំណាល ជាមួយ​នារី​ទាំង​៩​ខណ្ឌ

លោកស្រី ជុំ សា​មីន កែប ជុតិមា ជួប សំណេះសំណាល ជាមួយ​នារី​ទាំង​៩​ខណ្ឌ

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនាឆ្នាំ ​២០១៣ លោកស្រី ជុំ សា​មីន កែប ជុតិមា ប្រធាន​សមាគមនារី កម្ពុជា ដើម្បី សន្ដិភាព និង​អភិវឌ្ឍន៍ រាជធានី​ភ្នំពេញ បាន​ជួប​សំណេះ​សំណាល ជាមួយ​នារី ទាំង​៩​ខណ្ឌ ដែល​ប្រារព្ធ​ធ្វើឡើង នៅ​សង្កាត់​ជ្រោយចង្វា  ខណ្ឌឫស្សីកែវ និង​បាន​ឧបត្ថម្ភ​នូវ​ឆត្រដែល​​ម​ាន​រូបគណ​បក្ស ប្រជាជន​ចំនួន​៣០០និង​ ថវិកា​ចំនួន​១​លាន​រៀល សម្រាប់​ខណ្ឌ​នី​មួយៗដើម្បី​យកទៅ​ប្រើប្រាស់​នៅក្នុង យុទ្ធនា​​ការ​ឃោស​នស​បោះឆ្នោត ដែល​ធ្វើ​​ឡើ​នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៣​នេះ​។​

លោកស្រី ជុំ សា មីន កែប ជុតិមា ប្រធាន សមាគមនារី កម្ពុជា ដើម្បី សន្ដិភាព និង អភិវឌ្ឍន៍ រាជធានី ភ្នំពេញ

នៅ​ចំពោះមុខ នារី​ដែល​ចូលរួម​ខាងលើ នេះ លោកស្រី ជុំ សា​មីន បានលើកឡើង​ពី គោលនយោបាយ របស់ រាជរដ្ឋាភិបាល​ដែលបាន​យក​ចិ​ត្ដ​ទុកដាក់​យ៉ាងខ្លាំង ចំពោះ​ស្ដ្រី ទូទាំងប្រទេស ហើយ​ជាពិសេស​នោះ ប្រធាន​កាក បាទ​ក្រហម កម្ពុជា ដែល​ដឹក​នាំដោយ​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ចុះជួយ​ឧបត្ថម្ភ​ចំពោះ​ក្រុម ស្ដ្រី​ណា ដែលមាន​ការលំបាក​ក្នុង ជីវភាព​របស់ខ្លួន ព្រមទាំង​បាន​បម្រើ​ការងារ មនុស្ស​ធម៌ជូន​ប្រទេសជាតិ និង ប្រជាជន ។​
​ជាមួយគ្នានេះដែរ លោកស្រី ជុំ សាមីន​​ បាន​ប្រាប់​ទៅ​ស្ដ្រី​ទាំងអស់ កៀងគរ ទៅ​ចូល​​រួមការ បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា នៅ​​​​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាង​មុខនេះ ហើយ​ធ្វើ ការសម្រេច​ចិ​ត្ដ​ជ្រើសរើស​គណបក្ស​។ លោកស្រី​បញ្ជាក់ថា មានតែ​គណ​​បក្ស​ប្រជាជន​កម្ពុ​ជាមួយ​ប៉ុណ្ណោះ ដែលអាចដឹកនាំ​ប្រទេសជាតិ ឱ្យមាន​ការ​រីកចម្រើននិង​អភិវឌ្ឍន៍​ដូច​ពេល​បច្ចុប្បន្ននេះ។​​​​
​លោកស្រី ជុំ សា​មីន បាន​មានប្រសា-​​សន៍ថា នៅក្នុង​រាជធានី​ភ្នំពេញ ចំនួន​ស្ត្រី​ដែល​មាន​ឈ្មោះ​នៅ ក្នុង​បញ្ជី​បោះ ឆ្នោត​៥៣​ភាគរយ ហើយ​លោកស្រី​មានជំនឿថា ស្ត្រី​ទាំងអស់​នឹង​ទៅ​ចូលរួម​ការបោះឆ្នោត​ទាំងអស់គ្នា​។​
​ជាមួយគ្នានេះ លោកស្រី ជុំ សា​មីន ក៏​បាន​​ចែក​នូវ​អំណោយ និង​ថវិកា​ជូន​ដល់​កម្លាំង​​នគរបាល​ចរាចរណ៍ ប្រចាំ​គោលដៅ ស្ពាន​​ជ្រោយចង្វា ជាង​២០​នាក់ ផងដែរ​ដោយ​​ទទួលបាន​គ្រឿង ឧបភោគបរិភោគ និង​ថវិកា​ដែល​ម្នាក់ៗ​ទទួលបាន​៤ ម៉ឺន​រៀល ៕                      ដោយ​៖ លី​ហ៊ាង​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya