ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » រថយន្ត​២​បុក​គ្នា​ក្រឡាប់​ផ្ងា​ជើង​របួស​៤​នាក់​

រថយន្ត​២​បុក​គ្នា​ក្រឡាប់​ផ្ងា​ជើង​របួស​៤​នាក់​

​ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​បុក​រថយន្ត​ហ៊ីយ៉ាន់ដាយ​ក្រឡាប់​ផ្ងា​ជើង នៅក្បែ​វិទ្យាល័យ​សន្ធរម៉ុក បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់​រងរបួស ក្រោយ​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​បើករថយន្ត​គេច​ទៅដល់​ក្បែរ​ផែ​ថ្ម ត្រូវបាន​ប្រជាពលរដ្ឋ​បើក​ម៉ូតូ​ដេញ​ឃាត់​បាន​ទាំង​រថយន្ត និង​អ្នកបើកបរ​។

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​ជិត​១​រំលងអធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម កែង​ផ្លូវ​ម៉ៅ​សេទុង (​ចំណុច​ភ្លើងស្តុប​សន្ធរម៉ុក​) ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក​។​

​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក TOYOTA LAND CRUISER ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2F.6604 បើកបរ​ដោយ​បុរស​ម្នាក់ បើក​តាមផ្លូវ​កម្ពុជា​ក្រោម ក្នុងទិសដៅ​ពី​លិចទៅ​កើត  ចំណែក​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ស្តា​រ៉ិ​ច ពណ៌​កណ្តុល​ប្រ​មះ បើកបរ និង​រួម​ដំណើរ​ដោយ​មនុស្ស​បួន​នាក់ ស្រី​ម្នាក់ មាន​ដឹក​អ៊ី​វ៉ាន់​ពេញ ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏ត្រូវ​រថយន្ត រថយន្ត​ម៉ាក TOYOTA LAND CRUISER បុក​ចំពាក់​កណ្តាល​រថយន្ត​បណ្តាល រថយន្ត​ក្រឡាប់​ប៉ះ​ជើង​ទៅ​បោក​នឹង​ក្បាល​ព្រួញ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​អ្នក​នៅក្នុង​រថយន្ត​រង​របួសស្រាល​ទាំងអស់គ្នា​។​

​ចំណែក អ្នកបើករថយន្ត​បង្ក​បាន​ព្យាយាម​បើករថយន្ត​រត់​រហូត​មកដល់​ចំណុច​ផ្លូវ​វ លេខ​៨៤​កែង​ផ្លូវ​ព្រះស៊ីសុវត្ថិ ក្បែរ​កំពង់​ផែស្ងួត ត្រូវបាន​ប្រជាពលរដ្ឋ​បើក​ម៉ូតូ​ដេញ​ឃាត់​បាន​ទាំង​រថយន្ត និង​អ្នកបើកបរ​៕ខ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya