ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» Breaking News, ព័ត៌មានជាតិ » ល្បែង​ជល់​មាន់​និង​អាប៉ោង កំពុង​ដុះ​ស្លែ​ក្នុង​កាស៊ីណូ​វ៉ា​ណា​ធៀន ​

ល្បែង​ជល់​មាន់​និង​អាប៉ោង កំពុង​ដុះ​ស្លែ​ក្នុង​កាស៊ីណូ​វ៉ា​ណា​ធៀន ​

បាត់ដំបង ៖ គ្រាន់តែ​ប្រាក់​៥០​បាត​នោះគេ​នឹង​បាន​សំបុត្រ​មួយ​សន្លឹក ដើម្បី​ចូលទៅ​លេង​ឬ​ភ្នាល់​ដាក់​លុយ​យ៉ាង​សប្បាយ​ជាមួយនឹង​ល្បែង​ជល់​មាន់ និង​ល្បែង​អាប៉ោង​ដែល​គេ​បើក​ដោយ​ចំហរ​នៅក្នុង​កាស៊ីណូ យីហោ វ៉ា​ណា​ធៀន ហ្រេ្គ​ន​ដ៍​រី​សត អិ​ល​ធី​ឌី ដែល​ស្ថិតនៅត្រង់​ផ្លូវបំបែក​ទៅ​ច្រក​តំបន់ភ្នំ​ដី​ក្នុងភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដោយ​ការទិញ​សំបុត្រ​នេះ​ត្រូវ​ចូល​តាម​ច្រកទ្វារ​ខាងក្រោយ​ហើយ​ចង់​លេង ជល់​មាន់​ក៏បាន ហើយ​ចង់​លេង​អាប៉ោង​ក៏បាន ពិ​សេ​សើ​បើ ចង់​លេង​ហ្គេម​បែប​ស្លុត​ម៉ាស៊ីន​ក៏​កាន់តែ​ប្រសើរ​ដែរ​ព្រោះ​វា​មាន ទីតាំង​នៅជាប់​គ្នា ។​
​កន្លងមក​ក្រសួង​សេដ្ឋកិច្ច​និង ហិរញ្ញវត្ថុ​ធ្លាប់​ចេញ​សារាចរ​ណែនាំ​មួយ ដោយយោង​ទៅលើ​បទបញ្ជា​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​បាន​ជំរាប​ដល់​បណ្តា កាស៊ីណូ​ទាំងអស់​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​មិន​អនុញ្ញាតអោយ ជនជាតិខ្មែរ​ចូល​លេង​ជាដាច់ខាត បើ​កាស៊ី ណូ​ណា​មិន​អនុវត្តន៍​តាម​សារាចរ​ណែនាំ​នេះ​ទេ ក្រសួង​មាន​សិទ្ធិ​ដកហូត​អាជ្ញាប័ណ្ណ​ដោយ​ធ្វើ​ការផ្អាក​អាជីវកម្ម​។ ផ្ទុយទៅវិញ​គេ​ស​ង្គេ​ត​ឃើញថា​កាស៊ីណូ មួយកន្លែង​នៅក្នុង​ស្រុក​សំពៅ​លូន ដែលមាន​យីហោ វ៉ា​ណា​ធៀន ហ្រេ្គ​ន​ដ៍​រី​សត អិ​ល​ធី​ឌី បាន​បើក​អោយ​ដំណើរការ ល្បែង​ជល់​មាន់​និង​អាប៉ោង​យ៉ាង​គគ្រឹកគគ្រេង ។ ក្នុងនោះ​មាន​ជនជាតិខ្មែរ​ចូលទៅ​លេង​ប្រមាណ​៩០​ភាគរយ ក្រៅពីនោះ​គឺជា​ជនជាតិ​ថៃ ហើយ​ក្នុង​មួយ​សប្តាហ៍​គេ​កំណត់​ថ្ងៃ​លេង​ចំនួន​៣​ថ្ងៃ​គឺ​ថ្ងៃ​ចន្ទ ព្រហស្បតិ៍ និង​សុក្រ ដែល​ក្នុង​មួយថ្ងៃៗ​មាន​ភ្ញៀវ​ខ្មែរ​ស្ទើរតែ​ទាំងស្រុង​ដោយ​សង្វៀនមាន់ ៣​គឺ​ធំ​មួយ​និង​តូច​ពីរ ហើយ​ក៏មាន​អាប៉ោង​មួយ​វង់​ទៀត​ដែល​គេ​បានដាក់​តុ​យ៉ាង​វែង​ដូចជា​តុ​បាយ សំរាប់​អោយ​ភ្ញៀវ​អង្គុយ​ចាក់​។​
​បើតាម​ប្រភព​អ្នកលេង​ដែល​ភាគច្រើន ទៅ​ពី​ខេត្តបាត់ដំបង​បាន​និយាយថា​នៅ​ទីនោះ​គឺ​លេង​ស្រួល​ដោយ​មិន​ភ័យ​នឹង ប៉ូលីស​ចាប់​ឡើយ​ហើយ​ម្យ៉ាងទៀត​ពេល ឈប់​លេង​ជល់​មាន់​បើ​ចង់​ចូលទៅ​ចាក់​ហ្គេម​ស្លុត​ម៉ាស៊ីន​ដែល​ស៊ីសង លុយ​សុទ្ធ​ក៏​ងាយស្រួល​ដែរ​ព្រោះ​ទីតាំង​នេះ​វា​នៅ​ជិតគ្នា​ហើយ​ទីនេះ​គឺ  គេ​បើក​លែង​ស្ទើរតែ​ចង់​ដុះ​ស្លែ​ទៅហើយ​គ្មាន​អ្នកណា​ហ៊ាន​ក្អក​នោះទេ ។​
​ពាក់ព័ន្ធ​ទៅនឹង​ការចាក់​ភ្នាល់ ក្នុង​ម្នាក់ៗ​ចាញ់ឈ្នះ​រាប់ពាន់ ដុល្លារ​លើ​មាន់​មួយគូៗ​គួរ​ណាស់​តែ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែលជា​អ្នក​ចែងច្បាប់​នេះ​មេត្តា​ដាក់​កំលាំង​ចុះ​ពិនិត្យ​និង​អ​ង្គេ​ត មើល ដោយ​ចង់ដឹងថា​ហេតុអ្វី​បានជា​កា​សុ​ី​ណូ​នេះ​មាន​ភាព​រឹងរូស​សោយ​មិន ព្រម អនុវត្តន៍​តាម​សារាចរ​ណែនាំ​បែបនេះ​? ដើម្បី​ធានា​អោយបាន​នូវ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ទាំង​9​ចំណុច​ដែល​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​បានដាក់ ចេញ នេះ​តើ​ក្រសួង​នឹងមាន​វិធានការ​បែបណា​ទៅវិញ​ព្រោះ​បច្ចុប្បន្ន​នៅតាម បណ្តា​ស្រុក​ក្នុង​ខេត្ត​គេ​បាន​លុបបំបាត់​ជា​បណ្តើរៗ ។​ដូច្នេះ​គួរតែ​ជៀសអោយផុត​នូវ​ពាក្យរិះគន់​ពី​មជ្ឈដ្ឋាន​នានា​ដោយសារតែ ក្រុមហ៊ុន​នេះ​មិន​គោរព​ច្បាប់​៕bu1(1)bu3(1)

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya