ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ចាប់​ព្រះសង្ឃ​២​អង្គ គង់នៅ​វត្ត​ស្ទឹងមានជ័យ និងដំបង​ឫស្សី​​មួយ​ចំនួន​

ចាប់​ព្រះសង្ឃ​២​អង្គ គង់នៅ​វត្ត​ស្ទឹងមានជ័យ និងដំបង​ឫស្សី​​មួយ​ចំនួន​

​ភ្នំពេញ​៖ កម្លាំង​អាជ្ញាធរ មាន​សមត្ថកិច្ច ខណ្ឌមានជ័យ​បាន​ចាប់​ព្រះសង្ឃ​២​អង្គ​បន្ថែមទៀត គង់នៅ​វត្ត​ស្ទឹងមានជ័យ នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​០១៤​។​

​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា  នៅ​មុនពេល​ចាប់ខ្លួន ព្រះសង្ឃ​ទាំងពីរ​អង្គ បានធ្វើ​ដំណើរ​ចេញពី​វត្ត​ស្ទឹងមានជ័យ មក​វត្ត​សាមគ្គី​រង្សី ដោយមាន​ទង់ជាតិ និង​ដង​ធ្វើ​ពី​បំពង់​ឫស្សី និង​សំភារៈ​មួយចំនួន ដើម្បី​ចូលរួម​ហែ​ញត្តិ ទៅ​ដាក់​ស្ថាប័នរដ្ឋ ប៉ុន្តែ​ស្រាប់តែ​មកដល់​ជិត​វត្ត​សាមគ្គី​រង្សី ត្រូវបាន​ចាប់ខ្លួន​តែម្តង រួច​បញ្ជូនទៅ​ខណ្ឌមានជ័យ​។​

​ព្រះ​តេជគុណ សៀង សុវណ្ណារ៉ា ចៅអធិការ​វត្ត​សាមគ្គី​រង្សី បាន​មាន​សង្ឃដីកា​ថា ព្រះសង្ឃ​ពីរ​អង្គ ដែល​ចាប់ខ្លួន​មានដូចជា​៖ ១- ឈ្មោះ ឃឹ​ត វណ្ណៈ អាយុ ២៦​ឆ្នាំ ២- ឈ្មោះ ថាច់​សាង អាយុ ១៩​ឆ្នាំ​។  ទាំងពីរ​អង្គ ស្នាក់នៅ​កុដិ លេខ​៤៤ វត្ត​ស្ទឹងមានជ័យ​។​

​ចំណែក​លោក ម៉ៅ សាវឿន មេ​ប៉ុស្តិ៍​សង្កាត់​ស្ទឹងមានជ័យ បាន​ឲ្យ​ដឹងថា ព្រះសង្ឃ​ទាំងពីរ​អង្គ​នោះ ត្រូវបាន​ចាប់ខ្លួន នៅ​របង​វត្ត​សាមគ្គី​រង្សី ដោយសារតែ​ព្រះសង្ឃ​ទាំងពីរ មាន​កាន់​ទង់ជាតិ និង​មាន​ដំបង​ឫស្សី នៅក្នុង​កា​រ៉ុង ដឹក​តាម​ម៉ូតូ​ថែមទៀត​។​

​លោក​មេ​ប៉ុស្តិ៍ បាន​បន្ថែមថា ព្រះសង្ឃ​ទាំងពីរ​អង្គ ដែល​ប៉ូលិស​ឃាត់​នោះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរ​ធម្មការ​ក្រុង នា​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៤​។

​ដោយឡែក ប្រជាពលរដ្ឋ​បឹងកក់ ៣ នាក់ និង​ព្រះសង្ឃ​មួយអង្គ ដែល​ប៉ូលិស​ចាប់ កាលពី​ព្រឹក​ថ្ងៃទី​១១​វិច្ឆិកា នៅមុខ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវបាន​ប៉ូលិស​បញ្ជូន​ទៅកាន់​តុលាការ​រាជធានី​ភ្នំពេញ នា​ម៉ោងជាង ៨ ព្រឹក​ថ្ងៃទី​១២​វិច្ឆិកា​។ ព្រះសង្ឃ សឺ​ន​ហាយ ដែល​ត្រូវ​ចាប់ខ្លួន​នោះ ត្រូវបាន​ប៉ូលិស ចាប់​ផ្សឹក បន្ទាប់ពី​ចាប់ខ្លួន កាលពី​ថ្ងៃទី​១១​វិច្ឆិកា​៕ee

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya