បាត់ដំបង៖ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤។ ករណីនោះ ជាករណីមនុស្សឃាត ក្នុងពេលផឹកស៊ី ចន្លោះពីម៉ោង ១២ រហូតម៉ោង ៣ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ រួចជនល្មើស បានរត់គេចទៅខេត្តពោធិ៍សាត់។ ជនល្មើសទាំងពីរនាក់ ដែលជាបងប្អូននឹងគ្នានោះ ត្រូវប៉ូលិសក្រុងបាត់ដំបង សហការជាមួយប៉ូលិសខេត្តពោធិ៍សាត់ ស្ទាក់ចាប់បាន ហើយនាំមកសាកសួរចម្លើយនៅខេត្តបាត់ដំបង។
ជនរងគ្រោះ មានឈ្មោះ ញាណ សុជា ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិវត្តរំដួល សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង។ នៅកន្លែងកើតហេតុ ជិតកន្លែងផឹកស៊ីមានបន្សល់ទុកនូវស្នាមឈាម និងធ្មេញសិប្បនិមិត្ត ១ ក្រាស។ ចំណែកជនសង្ស័យទាំងពីរនាក់ មានឈ្មោះ ឡុង សត្យា ហៅ ម៉េត ភេទប្រុស អាយុ ២៧ឆ្នាំ និងឈ្មោះ ឡុង រិទ្ធីហៅ ងៀង ប្រុសអាយុ ២៥ ឆ្នាំ ទាំងពីរនាក់នេះ ជាបងប្អូនបង្កើត ស្នាក់នៅបណ្តោះអាសន្ននៅភូមិសង្កាត់ជាមួយជនរងគ្រោះដែរ។
ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុ ដែលពួកខ្លួនវាយ និងកាប់ទៅលើជនរងគ្រោះនោះ គឺបណ្តាលមកពីជនរងគ្រោះ វ៉ៃមកលើឈ្មោះ ងៀង ជាប្អូន មុន បណ្តាលឱ្យបាក់ដៃម្ខាង ទើបប្អូនរត់ ទៅហៅបងប្រុស ឱ្យមកជួយ ដោយប្រើកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះវិញ មិនដឹងជាត្រូវកន្លែងណាខ្លះទេ បណ្តាលឲ្យស្លាប់ ហើយក៏នាំគ្នាសែងទម្លាក់ ក្នុងទឹកថ្លុកតែម្តងទៅ៕
» ព័ត៌មានជាតិ » ចាប់បងប្អូនពីរនាក់ សម្លាប់មនុស្ស