ខេត្តកំពង់ឆ្នាំង ៖ អំពើហឹង្សារវាងក្មេងស្ទាវ២នាក់បណ្តាលអោយរងរបួសទាំងសងខាងចូលមន្ទីរពេទ្យសងខាងដោយសារមានទំនាស់ពាក្យសំដីបន្តិចបន្តួចនៅក្នុងពីធីរាំវង់ក្នុងបុណ្យអកអំបុកនៅក្នុងវត្តស្វាយកាល់ស្ថិតក្នុងភូមិស្វាយក្អែរ ឃុំចក ស្រុកបរិបូរណ៌ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង២០
នាទីយប់ថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០១៤ ។
មន្ត្រីនគរបាលស្រុកបរិបូរណ៏បាននិយាយថា ជនរងគ្រោះរងរបួសធ្ងន់ធ្ងរគឺជាជនបង្ករមានឈ្មោះទុំ បារាំង អាយុ២៣ឆ្នាំ ស្វាយក្អែរ ជាកន្លែងកើតហេតុ ចំណែកភាគីម្ខាងទៀតមានឈ្មោះ រឿន រឹម អាយុ២៨ឆ្នាំ រស់នៅភូមិតាប៉ាង ឃុំចក ។ប្រភពដដែលបានបន្តថា នៅស្រុកនោះមិនទាន់អស់ចំហាយបុណ្យអំទូកអកអំបុក នៅឡើយទេ ។ នៅថ្ងៃកើតហេតុ ក្នុងវត្តស្វាយស្វាយកាល់ មានប្រារព្ឋពិធីបុណ្យអកអំបុក
និងមានដាក់ធុងបាស់រាំលេងផងដែរ ចំណែកយុវជនស្ទាវទាំង២នាក់ ដែលនៅភូមិខុសគ្នាក៏បានទៅ លេងកំសាន្តដែរ ។លុះយប់ជ្រៅបន្តិច ពួកគេម្នាក់ៗស្រវឹងរៀងៗខ្លួន ហើយពេលចូលរាំក៏ប៉ះសំដីគ្នាស្រាប់តែឈ្មោះទុំបារាំង ដែលមានផ្ទះនៅក្បែរវត្ត បានទៅយកកាំបិតប៉័ងតោ មកកាប់ទៅលើឈ្មោះរឿន រឹម ជាច្រើនកាំបិត ភ្លាមនោះឈ្មោះរឿន រឹមបានតដៃវិញជាមួយដំបងមួយកំណាត់បណ្តាលអោយ
ឈ្មោះ ទុំ បារាំង រងរបួសធ្ងន់វិញ ហើយត្រូវបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកបរិបូរណ៌ ទាំង២នាក់ ប៉ុន្តែឈ្មោះទុំ បារាំង រងរបួសធ្ងន់ធ្ងរបានបន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តទៀត ។នៅមណ្ឌលសុភាពស្រុកបរិបូរណ៏ ឈ្មោះ រឿន រឹម ត្រូវគ្រូពេទ្យដេរ១០ថ្នេរ នៅក្បាល ចំណែក ឈ្មោះ ទុំ បារាំង មកមន្ទីរពេទ្យខេត្តក្នុងសភាពធ្ងន់ ។
ប្រភពដដែលបានបន្តថា ទាំង២នាក់សុទ្ឋតែរងគ្រោះនិងដាក់ពាក្យប្តឹងដូចគ្នា ដែលពេលនេះមន្ត្រីនគរបាលស្រុក និងប៉ុស្តិកំពុងស្រាវជ្រាវធ្វើកំណត់ហេតុ ៕ ពៅ សុខហ៊ាន
» ព័ត៌មានជាតិ » ទំនាស់នៅកន្លែងរាំវង់ជនបង្កកាប់គេមុន គេដាក់វិញរងរបួសធ្ងន់ទាំងសងខាង