ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ល្បិច​ថ្មី​ច្រក​ឈើ​គ្រញូង​ក្នុង​បាវ​​បន្លំ​ដូច​​អេតចាយ​ដឹក​​តាម​រថយន្ត​​ត្រូវ​សមត្ថកិច្ច​​បង្ក្រាប ​

ល្បិច​ថ្មី​ច្រក​ឈើ​គ្រញូង​ក្នុង​បាវ​​បន្លំ​ដូច​​អេតចាយ​ដឹក​​តាម​រថយន្ត​​ត្រូវ​សមត្ថកិច្ច​​បង្ក្រាប ​

កំពត​៖ រថយន្ត​២​គ្រឿង​ដែល​ដឹកឈើ​គ្រញូង​ច្រក​បាវ​ឬ​ការុង​បន្លំ​ដូច​ដឹក​អេតចាយ​ត្រូវ​ប៉ូលិស​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​ស្រាវជ្រាវ​ចាប់​បង្ក្រាបបាន​ទាំង​ឈើ​និង​រថយន្ត​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រំលងអធ្រាត្រ ថ្ងៃទី​១៣​ខែសីហា ឆ្នាំ​២០១៣​ត្រង់ចំណុច​ស្ពានដែក ស្ថិតក្នុង​ភូមិ​ស្លា​តា​ហោ​ន ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ខណៈដែល​ឈ្មួញ​បាន​ដឹកជញ្ជូន​ឈើ​ប្រណីត​នេះ​បំណង​ផ្ទេរ​ដាក់​តាម​ទូក​នាំ​ឆ្ពោះទៅ​លក់​នៅក្នុង​ប្រទេស​វៀតណាម​។​
លោក​ហា​ញ់ គា អធិការ​ស្តីទី​ស្រុក​កំពង់ត្រាច បាន​ឲ្យ​ដឹងថា មុននឹង​ឈានដល់​ការបង្ក្រាប​រថយន្ត​ដឹកឈើ​គ្រញូង​ខាងលើ​បាន​ជោគជ័យ​នេះ គឺ​ដោយសារ​កន្លងមក​មាន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បាន​រាយការណ៍​ថា​មានការ​ចរាចរ​ឈើ​គ្រញូង ដែល​ឈ្មួញ​បាន​ប្រើ​រូបភាព​ដឹកជញ្ជូន​បន្លំ​ភ្នែក​សមត្ថកិច្ច ដោយ​គេ​បាន​ច្រក​ឈើ​ទាំងនោះ​ក្នុង​បាវ​ឬ​ការុង​ដូច​ដឹក​អេតចាយ​ហើយ​គ្រប​តង់​ពីលើ ដែល​ការដឹក​បែបនេះ​មាន​ច្រើនលើក​មកហើយ ទើប​លោក​ចាត់​បណ្តាញ​ឲ្យ​ស៊ើបរក​តំរុយ​និង​ឲ្យ​កំលាំង​ល្បាត​ទាំងយប់​ទាំង​ថ្ងៃ ទីបំផុត​នៅវេលា​ម៉ោង​១​និង​១៥​នាទី​រំលងអធ្រាត្រ​កំលាំង​របស់លោក​ក៏បាន​ជួប​មុខសញ្ញា​រថយន្ត​ដឹក​គ្រញូង​មក​ទំលាក់​ដាក់​ទូក​នៅ​ចំណុច​ព្រែក​ក្រោម​ស្ពានដែក ហើយ​កំលាំង​ប៉ូលិស​ក៏​ចេញ​ប្រតិ​ប​តិ្ត​ការបង្ក្រាប​តែម្តង​។​លោក​បាន​បន្តថា ឈើ​គ្រញូង​ដែល​បង្ក្រាបបាន​ទាំង​២​រថយន្ត​នោះ​បើតាម​ការប៉ាន់ប្រមាណ​ប្រហែល​ជាង​១​តោន នេះ​គ្រាន់តែ​វាយតម្លៃ​បឋម​ប៉ុណ្ណោះ ហើយ​រថយន្ត​ដឹកឈើ​ប្រណីត​នេះ​មួយគ្រឿង​ចំណុះ​១​តោន​កន្លះ​ពាក់​ស្លាក​លេខ ភ្នំពេញ​2D-1034​និង​មួយគ្រឿង​ទៀត​ម៉ាក​សាម​យ៉ុង​កែច្នៃ​ទ្រុង​ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ស្ពឺ 2A-0296​ដោយ​រថយន្ត​នេះ​បាន​ទំលាក់​ឈើ​គ្រញូង​ចូល​ទូក​បាន​ជាង​ពាក់កណ្តាល​ទៅហើយ ទើប​កំលាំង​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប ហើយ​ខណៈនោះ​អ្នកបើករថយន្ត​ដឹកឈើ​គ្រញូង​ដាក់​មេ​ប្រូច​បាត់ស្រមោល ចំណែក​ទូក​ដែល​ដឹកឈើ​គ្រញូង​បន្ត​ក៏បាន​គេចខ្លួន​យ៉ាង​រហ័ស​ដូច​ផ្លេកបន្ទោរ​ដែរ ទើប​កំលាំង​របស់លោក​បង្ក្រាប​បានតែ​ឈើ​និង​រថយន្ត​រួច​អូស​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ទាំងយប់​តែម្តង​។​
បច្ចុប្បន្ន​វត្ថុតាង​ឈើ​គ្រញូង​និង​រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច រៀបចំ​ធ្វើ​កំណត់ហេតុ​ដើម្បី​ប្រគល់ជូន​ដល់​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត ចាត់ការ​តាមផ្លូវ​ច្បាប់​៕

ណា​រិ​ទ្ធ


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya