ភ្នំពេញ៖ មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងនៅយប់ថ្ងៃទី១១ ខែវិច្ឆិកានេះថា តុលាការបាន សម្រេចដាក់ទោស ស្ត្រីបឹងកក់ទាំង៧នាក់ ឱ្យជាប់ពន្ធនាគារម្នាក់១ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ២លានរៀល ដាក់ចូលថវិកាជាតិ ដោយចោទប្រកាន់ពីបទ បង្កឧបសគ្គដល់ចរាចរណ៍សាធារណៈ។
ជនជាប់ចោទ ទាំង៧ នាក់នេះ រួមមានឈ្មោះ ង៉ែត ឃុន អ្នកស្រី ទេព វន្នី អ្នកស្រី បូ ឆវី កញ្ញា សុង ស្រីលាភ អ្នកស្រី គង់ ចន្ថា អ្នកស្រី ផាន់ ឈុនរ៉េត និងអ្នកស្រី ណង ស្រេង ជាដើម ដែលពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីតវ៉ាបិទផ្លូវ នៅខាងមុខសាលាក្រុងភ្នំពេញ ព្រោះតែរឿងទឹកលិចផ្ទះ របស់ពួកគេ៕
» ព័ត៌មានជាតិ » ស្ត្រីបឹងកក់ទាំង៧នាក់ តុលាការសម្រេចដាក់គុកម្នាក់១ឆ្នាំ និងពិន័យប្រាក់២លានរៀល