ភ្នំពេញ៖ ប្រជាពលរដ្ឋ និងព្រះសង្ឃ ចំនួន៤នាក់/អង្គទៀត ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ខ្លួន នៅមុខសាលាដំបូង រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ ខណៈ ពេលដែលពួកគេ ទៅធ្វើការប្រមូលផ្តុំគ្នា នៅមុខតុលាការ ទាមទារអោយដោះលែង ប្រជាពលរដ្ឋបឹងកក់ ចំនួន៧នាក់ ដែលបានចាប់ខ្លួនកាលពីម្សិល។
បន្ទាប់ពីចាប់ខ្លួន មនុស្សទាំង៤នាក់ ត្រូវបានបញ្ជូន ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ រូចរៀបចំបែបបទបញ្ជូន ទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ។
ប្រជាពលរដ្ឋ និងព្រះសង្ឃ ដែលចាប់ខ្លួនមានដូចជា៖ ១-ព្រះតេជគុណ សឺន ហាយ គង់នៅវត្តស្ទឹងមានជ័យ។ ២-ឈ្មោះ ភួង សុភាព (ស្រី)។ ៣-ឈ្មោះ អឹម ស្រីទូច (ស្រី)។ ៤-ឈ្មោះ ហេង ពេជ (ស្រី)។
លោកឧត្តម សេនីយ៍ត្រី ជួន ណារិន ស្នងការរងនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅម៉ោងជាង ១១ ព្រឹកថ្ងៃដដែលនេះថា ចំពោះប្រជាពលរដ្ឋ និងព្រះសង្ឃ ដែលអាជ្ញាធរចាប់ខ្លួន គឺពាក់ព័ន្ធការប្រឆាំងអ្នករាជការសាធារណៈ៕