ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||     តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||   

» ព័ត៌មានអន្តរជាតិ » បំផ្ទុះ​គ្រាប់បែក​នៅ​សាលារៀន​នី​ហ្សេ​រី​យ៉ា​ស្លាប់​ជាង​៧៨​នាក់

បំផ្ទុះ​គ្រាប់បែក​នៅ​សាលារៀន​នី​ហ្សេ​រី​យ៉ា​ស្លាប់​ជាង​៧៨​នាក់

​សិស្ស​យ៉ាងហោចណាស់​៧៨​នាក់ ស្លាប់ និង​៤៥​នាក់​ផ្សេងទៀត បាន​រងរបួស​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក អត្ដ​ឃាត​មួយ​នៅក្នុង​ទីធ្លា​សាលារៀន​មធ្យមសិក្សា​ភាគ​ឦសាន​នៃ​ប្រទេស​នី ហ្សេ​រី​យ៉ា កាលពី​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា​ម្សិលមិញ​នេះ​។

 
​ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា គ្រាប់បែក​បាន​ផ្ទុះ​នៅវេលា​ម៉ោង​៧​និង​៣០​នាទី ស្ថិតនៅក្នុង​សាលារៀន​ទីក្រុង Potiskum ក្នុង​រដ្ឋ Yobe ។ ការវាយប្រហារ​ចំពេល​ដែល​សិស្ស​ជាង​២​ពាន់​នាក់​ប្រមូល ផ្ដុំគ្នា​នៅមុខ​ទីធ្លា​សាលា​គោរព​ទង់ជាតិ ។

 
​ប្រភពពី​សាក្សី​បានឱ្យ ដឹងថា ជន​វាយប្រហារ​គ្រាប់បែក​អត្ដ ឃាត​បាន​ក្លែងបន្លំ​ជា​សិស្ស ហើយ​លាក់​គ្រាប់បែក​នៅក្នុង​កាបូប ។

 
​សិស្ស​៧៨​នាក់​ដែល មាន​វ័យ​ចាប់ពី ១១-២០​ឆ្នាំ ក៏បាន​បញ្ជូន​ទៅកាន់​ទី​តាំង រក្សាទុក​សាកសព​ក្នុង​មន្ទីរពេទ្យ​រង់ចាំ សាច់ញាតិ​ក្រុមគ្រួសារ​មក​ទទួល​។ មាន សាកសព​ជាច្រើន​មិនអាច​សម្គាល់ អត្ដ​សញ្ញាណ​នៅឡើយ ។​

 
​ប៉ូលិស​បាន​ឡោម ព័ទ្ធ​ទីតាំង​សាលា រៀន​ច្រកចេញ​-​ចូលទៅ​កាន់​ទីនោះ ក៏ ដូចជា​មន្ទីរពេទ្យ​ដោយ​ខ្លាច​មាន​បក្ខពួក បន្លំ​ខ្លួន​វាយប្រហារ​ជាថ្មី​នៅពេលដែល មាន​មនុស្ស​កំពុង​ចលាចល​ប្រមូល​ផ្ដុំគ្នា យ៉ាងច្រើន​កុះករ​នោះ ៕ddd

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya