ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានអន្តរជាតិ » អគ្គីភ័យ​ឆាបឆេះ​រង្គសាល​មួយកន្លែង​នៅ​ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន​១១​នាក់​ស្លាប់

អគ្គីភ័យ​ឆាបឆេះ​រង្គសាល​មួយកន្លែង​នៅ​ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន​១១​នាក់​ស្លាប់

​អគ្គីភ័យ​បាន​ឆាបឆេះ​ក្នុង​រង្គសាល Stena ភាគ​ឦសាន​នៃ​ទីក្រុង Khakov  បណ្ដាលឱ្យ​មនុស្ស​១១​នាក់​ស្លាប់​និង​រងរបួស ដោយសារ​ផ្ទុះ​ធុង​ហ្គាស  ។ ម​ន្គ្រី​មូលដ្ឋាន​អ៊ុយ​ក្រែ​ន​មិនទាន់​ដឹង​ពី​មូលហេតុ​បណ្ដាលឱ្យ​ផ្ទុះ​ធុង​ហ្គាស​ខាងលើ​នោះឡើយ ។

 
​យោងតាម​គេហទំព័រ​មួយ ឈ្មោះ  Klavnoye របស់​អ៊ុយ​ក្រែ​ន បាន​ផ្សាយ​ថា ការផ្ទុះ​ខាងលើ​បណ្ដាលមកពី​ការ​បែកធ្លាយ​បំពង់​ហ្គាស ។ ចំណែក​ប្រធាន​គ្រប់គ្រង​ក្លិប​ខាងលើ​លោក Mikhail Ozerov បញ្ជាក់ថា ការផ្ទុះ​ខាងលើ​បណ្ដាលមកពី​គ្រប់​បែក​១​គ្រាប់​លាក់ ក្នុង​កាបូប​របស់​អតិថិជន​ដែល​ចូលមក ក្នុង​ក្លិប​នេះ ។ ម្ចាស់​ក្លិប​ខាងលើ​បាន បញ្ជាក់ថា ការផ្ទុះ​នោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ។

 
​ប្រភព​ដដែល​បាន​បញ្ជាក់ថា ក្លិប​ខាងលើ​មាន​ទស្សន​គាំទ្រ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ហើយក៏​ជាទី​តាំង​ពេញនិយម របស់​កម្លាំង​ទាហាន​ទៅ​កម្សាន្ដ​បន្ទាប់ពី​វិលត្រឡប់​មកពី​ធ្វើ​ស ង្គ្រា​ម​វាយប្រហារ ក្រុម​ទាមទារ​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងកើត ។​

 
​នៅក្នុង​ព្រឹ​ត្ដិ ការណ៍​មួយ​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នោះដែរ មេដឹកនាំ​តំបន់ ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់ ទីក្រុង​គៀវ​បើក​ការវាយប្រហារ​ទៅលើ ទីក្រុង Donetsk បំផ្លាញ​ទី​ទាំង​ការពារ តាម​ដែនអាកាស​ក្នុង​តំបន់​នេះ​បណ្ដាល ឱ្យមាន​អ្នកស្លាប់​និង​រងរបួស​ជាច្រើន ។​
​តាម​របាយការណ៍ របស់​អ្នកសង្កេតការណ៍​ស្ដីពី​សន្ដិសុខ​និង​សហ​ប្រតិ​ប​ត្ដិ​ការ​អឺរ៉ុប OSCE បានប្រកាស​ឱ្យដឹងថា មាន​ក្បួន​រថយន្ដយោធា​ចម្លែក គ្មាន​សញ្ញា សម្គាល់​ជាច្រើន​គ្រឿង​បង្ហាញ​វត្ដ​មាន នៅ​ភាគ​ខាងកើត​ជិត​ទីក្រុង Donetsk ។ រថយន្ដ​ទាំងនោះ​មាន​២​ក្រុម ដោយ​១​ក្រុម​មាន​ប្រមាណ​១៧​គ្រឿង​ដែល​បាន ដឹក​កាំភ្លើង​ធំ កាំជ្រួច​មី​ស៊ី​ល​ទៀតផង ។

 
​សកម្មភាព​ខាងលើ បង្កឱ្យមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សង្គ្រាមស៊ីវិល​អូស បន្លាយ​យូរអង្វែង​នៅ​ទីនោះ​បង្កឱ្យមាន ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្ដិសុខ ស្ថិរភាព​ក្នុង​តំបន់​ទាំងមូល ៕f

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya