ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ផឹក​បាកាស១កំប៉ុង​ទាំងព្រឹករួចស្លាប់

ផឹក​បាកាស១កំប៉ុង​ទាំងព្រឹករួចស្លាប់

កំពត៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ខណៈកំពុងតែអង្គុយផឹកភេសជ្ជៈបាកាសសុខៗ ស្រាប់តែគាំងបេះដូងស្លាប់មួយរំពេច បង្កការភ្ញាក់ផ្អើលដល់មហាជននិងសមត្ថកិច្ច ផងដែរ ហើយការស្លាប់ដ៏តក់ក្រហល់នេះប៉ូលិសជំនាញបានអះអាងថាកើតឡើងដោយ សារខ្យល់គរ។
នៅត្រង់ចំណុចហាងលក់កាហ្វេរបស់ឈ្មោះ កែវ ជឿន ភេទប្រុស ស្ថិតខាងលិចផ្សារ កំពង់ត្រាច ខេត្តកំពត កាលពីម៉ោង១៤និង៣០នាទី ថ្ងៃទី១១ខែសីហា ឆ្នាំ២០១៣ ខណៈដែលជនរងគ្រោះមក អង្គុយមើលទូរទស្សន៍ក្នុងហាងកាហ្វេខាងលើ ហើយបានផឹកភេសជ្ជៈបាកាសនោះ។
បុរសរងគ្រោះត្រូវគេស្គាល់ ឈ្មោះ ស៊ឺង កាក់  អាយុ៥៣ឆ្នាំ សាក្សីបានបញ្ជាក់ថា នៅមុនពេលកើតរឿងអកុសល គេឃើញជនរងគ្រោះជិះម៉ូតូមកចតនៅមុខហាងកាហ្វេ រួចយកបាកាសដែលគាត់ផឹកសល់កាន់មកតុកាហ្វេ ហើយអង្គុយមើលទូរទស្សន៍បាន មួយស្របក់ក៏ដាច់ខ្យល់ស្លាប់តែម្តង។ បើតាមប្រភពខាងលើបានឲ្យដឹងថា បុរសរង គ្រោះស្លាប់យ៉ាងផុយស្រួយបែបនេះអាចបណ្តាលមកពីខ្យល់គរ ដោយសារភ្លេច បរិភោគបាយថ្ងៃត្រង់ ដោយគាត់ផឹតតែទឹកឬភេសជ្ជៈ ទើបក្លាយជាកើតរោគខ្យល់គរ ហើយស្លាប់យ៉ាងតក់ក្រហល់គ្មានអ្នកណាជួយទាន់យ៉ាងនេះ។ ប្រភពបាននិយាយទៀតថា កាលពីដំបូងបន្ទាប់ពីជនរងគ្រោះកាន់បាកាស ដើរមក អង្គុយក្នុងតៀមកាហ្វេ គាត់មានសភាពធម្មតា ហើយពេលគាត់អង្គុយលើកៅអី រហូត ស្លាប់នោះក៏គ្មានអ្នកណាដឹង ព្រោះពេលស្លាប់គាត់មិនបានដួលនោះទេ ដោយ ជន រង គ្រោះ បានស្លាប់ក្នុងសភាពអង្គុយផ្អែកលើកៅអីដូចមនុស្សរស់មិនមែនដូចស្លាប់ទើប មនុស្សជាច្រើនដែលស្ថិតក្នុងហាងកាហ្វេនោះគ្មានអ្នកណាចាប់អារម្មណ៍ លុះម្ចាស់ តៀមមានការសង្ស័យខណៈឃើញបុរសរងគ្រោះអង្គុយទ្រឹងស្ងៀមយូរពេក ក៏ដើរទៅអង្រួនហើយទើបដឹងថាបុរសនេះស្លាប់មិនដឹងពេលណា ទើបមានការភ្ញាក់ផ្អើល រួចរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យមកពិនិត្យភ្លាមៗ។
ទាក់ទងនឹងការស្លាប់ខាងលើ លោក ហាញ់ គា អធិការស្តីទី ស្រុកកំពង់ត្រាច បានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលអង្គុយស្លាប់លើកៅអី ក្នុងហាងកាហ្វេនោះ អត់មានពាក់ព័ន្ធ នឹងករណីណាមួយនោះទេ គឺបុរសរងគ្រោះស្លាប់ដោយ សាររោគខ្យល់គរ។ ក្រោយពីធ្វើកោសល្យវិច័យរួចរាល់ លោកក៏បានប្រគល់ សពទៅឲ្យក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យ តាមប្រពៃណី៕

ណារិទ្ធ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya