ខេត្ដកណ្ដាល ៖ ប្រជាពលរដ្ឋរួមទាំង អាជ្ញាធរមូលដ្ឋានផងដែរបានរិះគន់យ៉ាង ខ្លាំងទៅលើលោកផ្កាយ១ ឃុត ឌីវឌ្ឍនា ដែលបានប្រើប្រាស់កម្លាំងយោធាមក យាមកាម និងកាងទីតាំងបូមខ្សាច់ ជីក រណ្ដៅដីខុសច្បាប់ដ៏អនាធិបតេយ្យនៅ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ក្នុងនោះ ថែមទាំងមើលស្រាលយ៉ាងធ្ងន់ធ្ងរមក លើអាជ្ញាធររួមទាំងមន្ដ្រីជំនាញ ខណៈ ខ្លួនប្រើប្រាស់តួនាទីជាមេយោធាមួយរូប ទាំងបំពាន និងកំពុងធ្វើឱ្យប៉ះពាល់កិត្ដិ យសយ៉ាងខ្លាំងដល់ថ្នាក់លើចំពោះទង្វើ លោកផ្កាយ១រកស៊ីតែរបរមិនស្រប ច្បាប់នេះ ។
ទីតាំងជីករណ្ដៅដី និងបូមខ្សាច់របស់ លោកផ្កាយ១ ឃុត ឌីវឌ្ឍនា ស្ថិតនៅ ចំណុចភូមិរាយដប ឃុំសៀមរាប ស្រុក កណ្ដាលស្ទឹង ខេត្ដកណ្ដាល ដែលការធ្វើ អាជីវកម្មទាំងបំពានច្បាប់នេះមានរយៈ ពេលយូរខែមកហើយ ។ នេះបើតាមការ អះអាងពីប្រជាពលរដ្ឋ និងអាជ្ញាធររហូត ដល់ចាត់ទុកថា បុគ្គលផ្កាយ១រូបនេះ មួយម៉ាត់ណាក៏អាងលោកនេះ លោក នោះឱ្យតែអ្នកធំណាមានអំណាចគាត់យក មកប្រើតាំងខ្លួនជា លាពាក់ស្បែកខ្លា ដើម្បីមុខរបរលោតឆត្ររបស់ខ្លួន ។
ប្រជាពលរដ្ឋបានលើកឡើងថា ទាំង ការដឹកជញ្ជូនខ្សាច់ ដី មិនត្រឹមតែហុយ ទ្រលោមប៉ះពាល់បរិស្ថាន សុខភាពរបស់ ប្រជាពលរដ្ឋអ្នកភូមិប៉ុណ្ណោះទេ លោក ផ្កាយ១រូបនេះកំពុងមានចេតនាបំផ្លាញ ផ្លូវរបស់អ្នកភូមិ ស្របពេលដែលអាជ្ញា ធរ ថ្នាក់ដឹកនាំកំពុងត្រូវបានគិតគូរ ស្ថាបនាអភិវឌ្ឍផ្លូវនៅក្នុងមូលដ្ឋាននោះ។
ពាក់ព័ន្ធករណីលោកផ្កាយ១ ឃុត ឌីវឌ្ឍនា ពូកែខាងអាងខ្នងសែទុយោ និង ប្រើឈ្មោះអ្នកធំការពារមុខរបរលោត ឆត្រនេះ នគរវត្ដមិនអាចទាក់ទងបានទេ ពីលោក ឃុត ឌីវឌ្ឍនា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ថាតើគាត់មាន ច្បាប់អនុញ្ញាត ឬបំពានច្បាប់ដូចអ្វីដែល ប្រជាពលរដ្ឋ និងអាជ្ញាធរលើកឡើង ដោយទូរស័ព្ទចូលមានអ្នកផ្សេងលើក ជំនួស ហើយបញ្ជាក់ថា “មេរបស់ខ្ញុំ គាត់មិននៅ ហើយទុកទូរស័ព្ទឱ្យខ្ញុំលើក បើចង់ដឹងរឿងអី ចាំពេលក្រោយអាច ទូរស័ព្ទមកសួរបាន” រួចក៏បិទទូរស័ព្ទ ។
អាជ្ញាធរខណ្ឌដង្កោធ្លាប់បានធ្លោយ ផងដែរថា លោក ឃុត ឌីវឌ្ឍនា ធ្លាប់ ជីករណ្ដៅដីនៅសង្កាត់ព្រៃស បំផ្លាញផ្លូវ អ្នកភូមិ ហើយប្រជាពលរដ្ឋហាក់បីដូច ជារិះគន់មកលើអាជ្ញាធរយ៉ាងខ្លាំងថា បានឃុបឃិតជាមួយឈ្មួញរូបនេះ។ ប៉ុន្ដែ ធាតុពិតលោកផ្កាយ១រូបនេះមិនដឹងជា នៅអង្គភាពណាពិតប្រាកដទេ ឮតែយក ឈ្មោះគេមកប្រើអាងអំណាច និងមិន ខ្លាចញញើតជាមួយសមត្ថកិច្ច អាជ្ញាធរ ទៀតផង ។
ប្រជាពលរដ្ឋរិះគន់ថា ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរមូលដ្ឋានតែងតែបាន ខិតខំអភិវឌ្ឍន៍ផ្លូវក៏ដូចជាលើកទឹកចិត្ដ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប៉ុន្ដែក្រុមអស់ លោកមួយចំនួនបែរជាមានតួនាទីខ្លះ ឆក់ឱកាសរកស៊ីមុខរបរមិនស្របច្បាប់ បញ្ហាទាំងអស់នេះហើយ ដែលជាដង្កូវ ក្នុងសង្គមធ្វើឱ្យរាស្ដ្រស្អប់ខ្ពើម ដូច្នេះ ពួកគាត់សំណូមពរឱ្យអាជ្ញាធរស្រុក កណ្ដាលស្ទឹង ក៏ដូចជាលោកអភិបាល ខេត្ដមេត្ដាចាត់វិធានការករណីជីករណ្ដៅ ដី បូមខ្សាច់របស់លោកផ្កាយ១ ឃុត ឌីវឌ្ឍនា ផង ព្រោះទង្វើរបស់គាត់បាន ជះឥទ្ធិពលដ៏អាក្រក់ប៉ះពាល់មកលើ ប្រជាពលរដ្ឋពោរពេញដោយសតិ អារម្មណ៍៕
» Breaking News, ព័ត៌មានជាតិ » នៅស្រុកកណ្ដាលស្ទឹង លោក ឃុត ឌីវឌ្ឍនា ជីករណ្ដៅដីនិងបូមខ្សាច់