ភ្នំពេញៈ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១០លើក យប់០៥លើក, បណ្តាលអោយមនុស្សស្លាប់ចំនួន០៧នាក់ (ស្រី១នាក់) របួសធ្ងន់ ០៧នាក់(ស្រី៤នាក់) និងរបួសស្រាល ០៥នាក់ (ស្រី០៣នាក់) ។ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១៦គ្រឿង ក្នុងនោះមានម៉ូតូ ០៩គ្រឿង , រថយន្តធុនតូច ០៥គ្រឿង, រថយន្តធុនធំ០២គ្រឿង និងអ្នកថ្មើរជើង ០១នាក់ ។
មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺល្មើសល្បឿន ០៤លើក, ស្រវឹង០៣លើក,ប្រជែងគ្រោះថ្នាក់ ០៣លើក។ ក្នុងនោះអ្នកជិះម៉ូតូគ្រោះថ្នាក់ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន១២នាក់(យប់០៦នាក់)។
រថយន្តដែលត្រូវផាកពិន័យនៅអង្គភាពប្រចាំថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ សរុបចំនួន ៥១៧គ្រឿង ក្នុងនោះមាន រថយន្តទេសចរណ៍គ្រូសារ ៥១គ្រឿង, រថយន្តដឹកដំណើរធុនតូច ២១៤គ្រឿង, រថយន្តដឹកទំនិញធុនតូចចំនួន ១២៥ គ្រឿង, រថយន្តដឹកទំនិញធុនធំ១២៧គ្រឿង។
រថយន្តទាំងអស់ត្រូវបានបង់ប្រាក់ពិន័យរួចនៅ អធិការដ្ឋាននគរបាលស្រុក ចំនួន៤០គ្រឿង ស្នងការដ្ឋាននគរបាល ខេត្ត ៤៧៧ គ្រឿង ៕
» ព័ត៌មានជាតិ » ស្លាប់៧នាក់ និងរបួស ១២នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅទី១០