ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ​លោកនាយ​សង្កាត់រដ្ឋបាល​ជលផល​កំពង់ស្វាយ​ទើប​មក​ថ្មី​ដឹកនាំ​កំលាំង​ចុះបង្ក្រាប​បទល្មើស​នេសាទ​ ​ ​

​លោកនាយ​សង្កាត់រដ្ឋបាល​ជលផល​កំពង់ស្វាយ​ទើប​មក​ថ្មី​ដឹកនាំ​កំលាំង​ចុះបង្ក្រាប​បទល្មើស​នេសាទ​ ​ ​

កំពង់ធំ​៖ ប្រភព​ពត៌មាន​ពី​លោក សៅ វណ្ណ​សិរី​វុ​ទ្ធ នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​កំពង់ស្វាយ​បាន​ឲ្យ​ដឹងថា​!​បន្ទាប់ពី​ទទួលបាន​គោលការណ៍​ពី​ឯកឧត្តម អ៊ុត សំអន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ និង​លោក ប៉ែន វណ្ណា​រិ​ទ្ធ នាយ​ខ័​ណ​រដ្ឋបាល​ជលផល​កំពង់​ធំ លោក​បាន​ដឹកនាំ​កំលាំងចំរុះ​ចុះបង្ក្រាប​បទល្មើស​នេសាទ ១​កន្លែង​ស្ថិតនៅក្នុង​ទឹកដី​ភូមិ​ក្រសាំង​(​ខ​) ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ នៅ​ថ្ងៃទី​១០​ខែ វិច្ឆិកា​ឆ្នាំ​២០១៤ !​ក្នុង នោះ​បង្ក្រាបបានរ​បាំងសាច់​អួន​ក្រឡា​ញ៉ឹក​ប្រវែង​១៧៤០.​ម របាំង​ស្បៃ​មុង​ប្រវែង​៥៤០.​ម ឡុ​ក​៨ លូ​២០​មាត់ បង្គោល​១១៧០​ដើម និង ចាក់​លែង​កូន​ត្រី​តូចៗ​ចូលក្នុង​បឹង​ធម្មជាតិ​វិញ​ចំនួន​៣៤០​គីឡូ​។​
​ប្រជាពលរដ្ឋ​នាំគ្នា​និយាយ​រិះគន់ថា បច្ចុប្បន្ននេះ​បទល្មើស​នេសាទ​ខុសច្បាប់​កើតមាន​រាប់រយ​រាប់ពាន់​កន្លែង​ទូរ​ទាំង​ខេត្តកំពង់ធំ ជាក់ស្តែង​គ្រាន់តែ​នៅក្នុង​ទឹកដី​ភូមិ​ក្រសាំង​(​ខ​) ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ ១​ភាគ​តូច​ប៉ុណ្ណោះ​!​កើតមាន​បទល្មើស​នេសាទ​ដល់​ថ្នាក់​ហ្នឹង​ទៅហើយនោះ​!​ចុះ​ទំរាំ​តែ ស្ថិតនៅក្នុង​ស្រុក​ស្ទោង ស្រុក​សន្ទុក ស្រុក​កំពង់ស្វាយ និង​ស្រុក​បារាយ​ណ៏​ទៀត​តើ​សំបូ​យ៉ាងណា​ទៅ​?​ចំណែក​អាជ្ញាធរ​ឃុំ ស្រុក ព្រមទាំង​សមត្ថកិច្ច​ជំនាញ​វិញ​នោះ​បែ​ជា​អសមត្ថភាព​ក្នុងការ​បង្ក្រាប រងចាំ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​ចែកគ្នា​យ៉ាង​សប្បាយ​! ឯ​បទល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទ​កើតមាន​ស្អេកស្កះ​នៅលើ​ផ្ទៃ​ទឹក ធ្វើ​ឲ្យ​បរិមាណ​ផល​ត្រី​កាន់តែ​ថយចុះ​ជា​លំដាប់​ពី​១​ឆ្នាំទៅ​១​ឆ្នាំ​! ក្នុង​ឆ្នាំ​២០១៤​នេះ តម្លៃ​ត្រី​រៀល​១​គីឡូ ឡើងដល់​ជិត​២០០០០៛​ឯណោះ​!​នៅក្នុង​របាយ​ការ​ណ៏​ពេលណា​ក៏​និយាយថា​!​បទល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទ​មានការ​ថយចុះ ធ្វើ​ឲ្យ​ផល​ត្រី​មានការ​កើនឡើង​ពី​២០% ទៅ​២៥% គួរ​ឲ្យ​អស់សំណើច​ណាស់​។ ប្រជាពលរដ្ឋ​រកតែ​ត្រី​ហូប​មិន​ចង់បាន​។​ពួកលោក​បន្ត​រថា​កាល​ឡូ​នេសាទ​នៅមាន​ត្រី​សំបូរ​ហូប​!​ដល់ពេល​រំសាយ​ឡូរ​នេសាទ​អស់​បែរជា​ក្រ​ត្រី​ទៅវិញ​។ ទាំងអស់នេះ​ក៏ដោយ​សារ​នៅក្នុង​ផ្ទៃ​ទឹក​គឺ​ពោរពេញ​ទៅដោយ​បទល្មើស​នេ​​សាទ​ខុសច្បាប់​នេះឯង​ហើយ​!​ម្យ៉ាងវិញទៀត​នៅពេលដែល​កំលាំង​នគរបាល និង​មេឃុំ​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នេះ ក៏មាន​ម្ចាស់​បទល្មើស​១​ចំនួន​មក​តវា​ថា​!​គាត់​បាន​បង់លុយ​ឲ្យ​ជំនាញ និង​អាជ្ញាធរ​អស់ហើយ​តើ​!​ហេតុ​អី​ក៏​នាំគ្នា​មក​ចាប់​របស់គាត់​ទៀត​៕ ដោយ​សុផាត​កំពង់ធំ​
cah

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya