ភ្នំពេញ៖ ក្រុមចោរមួយក្រុមមានគ្នា៦-៧នាក់ធ្វើសកម្មភាពដេញកាប់ និងដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូពីបុរសម្នាក់បានសម្រេច ហើយគេចខ្លួនបាត់សូន្យ។ ករណីនេះបានកើតឡើងកាលពីម៉ោងជិត១រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា ។
ជនរងគ្រោះឈ្មោះ ទុយ វុទ្ធី អាយុ២០ឆ្នាំ មុខរបរនិស្សិត នៅសកលវិទ្យាល័យន័រតុន ស្នាក់នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា បើកម៉ូតូម៉ាកហុងដាស្កូបពី ពណ៌-ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CJ.4624 ជាម្ចាស់ម៉ូតូ និងមានអ្នករួមដំណើរម្នាក់មានឈ្មោះ ហៃ វាសនា អាយុ ១៥ឆ្នាំ មុខរបរសិស្ស ។
ក្រោយពេល កើតហេតុជនរងគ្រោះបានរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ជ្រោយចង្វា ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកជនសង្ស័យ ៕