ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ » ធ្លាក់​ទូ​រថយន្ត​កុងតឺន័រ​សង្កត់​លើ​មន្ត្រី នគរបាល​ម្នាក់

ធ្លាក់​ទូ​រថយន្ត​កុងតឺន័រ​សង្កត់​លើ​មន្ត្រី នគរបាល​ម្នាក់

​ព្រះសីហនុ​៖ មន្ត្រីនគរបាល​ម្នាក់ ត្រូវបាន​ទូ​កុងតឺន័រ​របស់​ក្រុម ហ៊ុន​ផែស្ងួត​អូ​លែរ ធ្លាក់​សង្កត់​លើ​រួញ​ជាមួយ​ម៉ូតូ​ស្លាប់ ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​ពី​ការងារ​កាលពី​វេលា​ម៉ោង​ជិត ៨​យប់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​២១៦ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សី​ហុ​។​

 
​ជនរងគ្រោះ មានឈ្មោះ ប្រេ​ស សឿង ជា​មន្ត្រីនគរបាល​ទេសចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​។​

 
​មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ពី​កន្លែងធ្វើការ​ងារ​យាមកាម​រក្សា​សន្តិសុខ ជូន​ព្រះរាជដំណើរ​ព្រះអង្គម្ចាស់ អាល់​ប៊ឺ​តទី​២  នៃ​ព្រះរាជាណាចក្រ​ម៉ូ​ណា​កូ មកពី​កម្សាន្ត​នៅ​កោះរ៉ុង ហើយ​នោះ ត្រឡប់ទៅផ្ទះ​នៅ​ស្រុក​ព្រៃនប់​វិញ​។

 


​តែ​ជា​អកុសល​ពេលមកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​កុង​តឺ ន័​រ ដែល​បើកបរ​ក្នុងទិសដៅ​ស្របគ្នា ជាមួយ​ម៉ូតូ​ជនរងគ្រោះ ចេញពី​ក្រុងព្រះសីហនុ ឆ្ពោះទៅកាន់​រាជធានី​ភ្នំពេញ បាន​វ៉ា​ក់​អើ​ជាមួយ​រថយន្ត​មួយគ្រឿង ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ក៏​បួង​ចង្កូត​បណ្ដាល​ឲ្យ​ទូ​កុងតឺន័រ​សណ្តោង ក្រឡាប់​ធ្លាក់​សង្កត់​មកលើ​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​តែម្តង​។​

 
​រថយន្ត ត្រូវបាន​ឃាត់​យកទៅ​រក្សាទុក​រង់ចាំ​ការដោះស្រាយ ខណៈ​អ្នកបើករថយន្ត​បង្កហេតុ​រត់ គេចខ្លួនបាត់​ហើយ​៕s

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya