ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ចោរ​យួន​៣​នាក់​ចាប់ជំរិត​ជនជាតិ​វៀតណាម ចាប់វាយ​ខ្នោះ​បញ្ជូន​មកកាន់​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ ​

ចោរ​យួន​៣​នាក់​ចាប់ជំរិត​ជនជាតិ​វៀតណាម ចាប់វាយ​ខ្នោះ​បញ្ជូន​មកកាន់​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ ​

ខេត្តកំពង់ធំ​៖​លោក​វរៈសេនីយ៍ឯក កែ ខាន់​ណា​រ៉ា ស្នងការ​ង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹងថា​!​បន្ទាប់ពី​កំ​លាំ​​ង​សមត្ថកិច្ច​យើង​ក្តាប់បាន​មុខសញ្ញា​ជនសង្ស័យ​ជនជាតិ​យួន​កំពុងតែ​ធ្វើ​សកម្មភាព​ល្បួងលួងលោម​ជនជាតិ​យួន​គ្នាឯង​មកពី​ស្រុក​យួន​ឲ្យ​មក​ធ្វើការ​នៅ​ស្រុក​ខ្មែរ​ដោយ​ឲ្យ​ប្រាក់ខែ​ខ្ពស់​!​ដល់​ជនរងគ្រោះ​មកដល់ ក៏ត្រូវ​បាន​គេ​ចាប់​បង្ខាំង​ទុក​ក្នុងផ្ទះ​រួច​ធ្វើ​ទារុណកម្ម​វាយដំ​ធ្វើបាប​ហើយ​ឲ្យ​ជួប​និយាយ​ទូរស័ព្ទ​ទៅកាន់​ក្រុមគ្រួសារ​នៅឯ​ស្រុក រួច​ជំរឹត​ទារប្រាក់​ពី​ភាគី​ជនរងគ្រោះ​នោះ​ដូច​ក្នុង​រឿង​វីដេអូរ​អញ្ចឹង​!​ពេលនោះ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សំអាន ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​បានដាក់​បទបញ្ជា​ឲ្យ​កំលាំង​​សម្ងាត់​ចុះ​តាមដាន​រហូត​បង្ក្រាបបាន​មុខសញ្ញា​៣​នាក់​កាលពី​រសៀល​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិត​​ក្នុងភូមិ​ក្រយា​ជើង ឃុំ​ក្រយា ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ រួមមាន​ទី​១.​ឈ្មោះ ហូរ តាប់​(​ហៅ​សាវ​)​ហៅថា​បងធំ​ទី​៦ ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​ជនជាតិ​វៀតណាម ជា​មេខ្លោង និង​ជា​ម្ចាស់ផ្ទះ ទី​២.​ឈ្មោះ ធឿន ស្រី​តូច ភេទ​ស្រី​អាយុ​៣៣ ជនជាតិខ្មែរ​ត្រូវជា​ប្រពន្ធ​ឈ្មោះ ហូរ តាប់​(​ហៅ​សាវ​) និង​ទី​៣.​ឈ្មោះ ង្វៀង វ៉ាន់​ធឿ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ជនជាតិ​វៀតណាម​មកពី​ខេត្ត​ឡុង​អាន គឺជា​ជនដៃដល់​ខាង​ធ្វើ​ទារ​ណ្ម​កម្ម​។ ព្រមទាំង​រំដោះ​បាន​ជនរងគ្រោះ​ជា​ជនជាតិ​វៀតណាម​ចំនួន​១០​នាក់​ទៀតផង​ទី​១.​ឈ្មោះ ខ្វៀន ឌី​នទី ភេទ​​ប្រុស​អាយុ​២៨​ឆ្នាំ ទី​២.​ឈ្មោះ ហ្វា​ម កុង​ហ៊ុយ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ទី​៣.​ឈ្មោះ ហ្វា​ម វ៉ាន់​ងា ភេទ​ប្រុស​
​អាយុ​៣៨​ឆ្នាំ ទី​៤.​ឈ្មោះ ង្វៀន ថា​ញ់​វិញ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ ទី​៥.​ឈ្មោះ ផាម លឹម​ងិន ភេទ​ប្រុស​អា​​យុ​៤០​ឆ្នាំ​ទាំង​៥​នាក់​មកពី​ខេត្ត​តៃ​នី​ញ ទី​៦.​ឈ្មោះ ជិន វ៉ាន់​ស៊ុន ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ ទី​៧.​ឈ្មោះ ង្វៀន ធិ​ធាន​ចិន ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ ២​នាក់​នេះ​មកពី​ទីក្រុង​ហូជីមិញ ទី​៨.​ឈ្មោះ ង្វៀន ម៉ាច់​ទៀន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ទីក្រុង​ដា​ណាំង ទី​៩.​ឈ្មោះ ង្វៀន ឌី​ញ​ជី ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ មកពី​ខេត្ត​ឡុង​អាន និង​
​ទី​១០.​ឈ្មោះ ជឿ​ង ធិ​ជិ​កលី ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​មកពី​ខេត្ត​ប៊ិ​ញ​សឿង​។​ជនរងគ្រោះ​ទាំង​១០​នាក់​នេះ​មាន កាន់​លិខិតឆ្លងដែន​តែ​២​នាក់​ទេ ត្រូវបាន​បញ្ជូន​ទៅកាន់​ផ្នែក​ជំនាញ​ខាង​នគរបាល​អន្តោរ​ប្រវេ​ស​ណ៏​!​ចំណែក​មេខ្លោង​ទាំង​៣​នាក់​ខាងលើ​ដែល​ត្រូវ​មានទោស​ពីបទ​ទី​១.​បង្ខាំង​មនុស្ស ទី​២.​ធ្វើ​ទា​រណកម្ម និង​ទី​៣.​ជំរឹត​ទារប្រាក់​នោះ​កំលាំង​សមត្ថកិច្ច​យើង​កំពុងតែ​ចងក្រង​សំនុំរឿង​បញ្ជូន​ទៅកាន់​សាលាតំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ដោយ​សុផាត​czv
​    ​    ​    ​    ​    ​    ​    ​    ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya