ភ្នំពេញ ៖ កូនប្រុសម្ចាស់ផ្ទះ បានរងរបួសធ្ងន់ ក្នុងគ្រោះអគ្គិភ័យមួយ កាលពីម៉ោងជាង ១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងបន្ទប់ផ្ទះជួល ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បានស្លាប់ហើយ នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមន្ទីរពេទ្យលោកសង្ឃ។
ប៉ូលិសមូលដ្ឋាន បានឲ្យដឹងថា កម្មការិនី ដែលស្លាប់ឈ្មោះ ធារី អាយុ ២៥ឆ្នាំ និងឈ្មោះ ពៅ។ អ្នកទាំងពីរ មានអាយុ ២៥ឆ្នាំ ដូចគ្នា និងមានទីលំនៅ នៅក្នុងខេត្តតាកែវ ហើយធ្វើការនៅរោងចក្រ តាក់ សាង។
ប៉ូលិសបានបញ្ជាក់ថា ការស្លាប់នេះ ក៏ដោយសារតែអ្នកទាំងពីរ លង់លក់ក្នុងដំណេក បន្ទាប់ពីមកពីដើរលេងបុណ្យអុំទូក ហើយនៅពេលអគ្គិភ័យ ឆាបឆេះ មិនដឹងខ្លួន ប៉ុន្តែប្រជាពលរដ្ឋនៅក្បែរនោះ ជួយដែរ តែមិនអាចជួយបាន។
ប្រភពបានបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍នេះដែរ ក៏មានកូនម្ខាស់ផ្ទះម្នាក់ ឈ្មោះ ទៀង បញ្ញា អាយុ ៣២ ឆ្នាំ បានរងរបួស។
ចំណែកម្ចាស់ផ្ទះ ដែលសាងសង់ពីឈើលើ ថ្មខាងក្រោម ទំហំ ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រនោះ ឈ្មោះ ហង្ស សុខុម អាយុ ៦១ឆ្នាំ មានមុខរបរជាយោធា និងប្រពន្ធឈ្មោះ ឆេង សេរីបុត្រ អាយុ ៥២ ឆ្នាំ ជាមេផ្ទះ។
ក្រោយពីកើតហេតុភ្លាម សមត្ថកិច្ចពាក់ព័ន្ធ បានចុះទៅពិនិត្យ ហើយសន្និដ្ឋានថា មូលហេតុ ដែលបណ្តាលឲ្យមានអគ្គិភ័យឆាប់ឆេះ បណ្តាលឲ្យមានកម្មការិនី ២
នាក់ ស្លាប់ ក្នុងភក់ភ្លើង និងយុវជនម្នាក់ រងរបួសនេះ មកពីទុស្សេខ្សែភ្លើង៕