ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានអន្តរជាតិ » មនុស្ស​ជាង​២៣​នាក់​ស្លាប់ ដោយសារ​បំផ្ទុះ​គ្រាប់បែក​រថយន្ត​អត្តឃាត​នៅ ទូទាំង​រដ្ឋធានី​បា​ដា​ដ របស់​អ៊ីរ៉ាក់

មនុស្ស​ជាង​២៣​នាក់​ស្លាប់ ដោយសារ​បំផ្ទុះ​គ្រាប់បែក​រថយន្ត​អត្តឃាត​នៅ ទូទាំង​រដ្ឋធានី​បា​ដា​ដ របស់​អ៊ីរ៉ាក់

​អ៊ីរ៉ាក់​៖ មនុស្ស​យ៉ាងហោចណាស់ ២៣​នាក់ ស្លាប់ ក្រោយ​ការវាយប្រហារ​ដោយ​គ្រាប់បែក​ជា​ប្រព័ន្ធ​លើ​រថយន្ត នៅ​ទូទាំង​រដ្ឋធានី​បា​ដា​ដ Baghdad  ប្រទេស​អ៊ីរ៉ាក់​ជា​អ្វីដែល​មន្ត្រីនគរបាល​និយាយថា ជាការ​វាយប្រហារ​បង្ក​ឡើង​ដោយ ពួក​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ។​

​ការវាយប្រហារ​មួយ​កើតឡើង​ក្នុងស្រុក​អាល់ ស៊ីណា al-Sinaa របស់​រដ្ឋធានី​ឆក់យក​ជីវិត មនុស្ស ១៤​នាក់ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​បាន​បំផ្លិចបំផ្លាញ​អាគារ និង​ដុត​កំទេច​ហាង​ជាច្រើន​កន្លែង ទៀតផង ។​

​ចំណែក​នៅក្នុង​ស្រុក កាន់សាសនា​អ៊ីស្លាម​នី​កាយ ស៊ី​អ៊ី​ត អាល់ អាមីន Al Amin, ក៏មាន​សកម្មភាព​បំផ្ទុះ​គ្រាប់បែក​មួយ​ដែល​បាន​បន្សល់ទុក​នូវ​មនុស្ស ចំនួន ៨ នាក់ បាត់​បង់ជីវិត​ក្នុងនោះ​រួមមាន​កុមារ​ម្នាក់​ដែរ ។​

​ភ្លាមៗ​ក្រោយ​ការវាយប្រហារ​យ៉ាង​រន្ធ​ត់​គ្មាន​ក្រុម ឬ​ជន​ណាមួយ​ចេញមុខ​អះអាង​ទទួលខុសត្រូវ​សម្រាប់​ការ​បំផ្ទុះ​គ្រាប់​បែប នេះឡើយ​។​

​ប៉ុន្តែ​តាម​ប្រភពពី​មន្ត្រីនគរបាល​បាន​និយាយថា ការវាយប្រហារ​ទាំងឡាយ ត្រូវបានប្រតិបត្តិ​ដោយ​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ពួកនេះ​តែង​បង្កហេតុ​ជា​បន្តបន្ទាប់​៕ដថេ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya