បាត់ដំបង៖ កូនចិត្តតិរច្ឆានម្នាក់ ត្រូវកម្លាំងនគរបាល ស្រុកកំរៀង ចាប់បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណ:បានប្រើហិង្សា វាយក្បាលម្តាយនឹងស៊ុមរូបថត កាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤ បណ្ដាលឲ្យបែកហូរឈាម ព្រោះខឹងសុំលុយមិនបាន ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ គៀង មង្គល អាយុ៣០ឆ្នាំ នៅលីវ នៅជាមួយម្តាយ ក្នុងភូមិកើតហេតុ នៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង។ រីឯស្ត្រីជាម្តាយរងគ្រោះ ដោយកូនអកត្តញ្ញូ មានឈ្មោះ សោម ចិន្តា អាយុ៦២ឆ្នាំ។
សមត្ថកិច្ច បានបញ្ជក់ថា នៅព្រឹកនេះ ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត៕