ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​ព្រួត​វាយ​ចោរ​២​នាក់ ទ្រោម​ខ្លួន​

ប្រជាពលរដ្ឋ​ព្រួត​វាយ​ចោរ​២​នាក់ ទ្រោម​ខ្លួន​

​ភ្នំពេញ​៖ ជនសង្ស័យ​ពីរ​នាក់ ក្នុងចំណោម​បក្ខ​ពួកគេ​បីនាក់ ត្រូវបាន​ប្រជាពលរដ្ឋ ស្ទាក់​ដេញចាប់​វាយ​ទ្រោម​ខ្លួន កាលពី​វេលា​ម៉ោង​២០ និង​៣០​នាទី យប់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិតនៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
​ជនរងគ្រោះ​ឈ្មោះ ម៉ី ប៊ុណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ កំពង់ចាម 1K 0689 ។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​បាន​ទី​១ ឈ្មោះ ធី សុផល ហៅ​ពៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ ទី​២ មានឈ្មោះ ជៀក ជែ​ម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ម្នាក់ទៀត ដែល​រត់គេចខ្លួន​បាត់​នោះ ពុំ​ត្រូវបាន​គេ​ស្គាល់ ឈ្មោះ​នោះទេ​ជា​ជនដៃដល់​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ ត្រូវបាន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ផ្នែក​ជំនាញ ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន ទៅកាន់ តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

ចវ258

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya