ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » ក្រពើ​ជាង៥០ក្បាល​ត្រូវបាន​សម្លាប់ ក្នុង១ថ្ងៃ​ដើម្បីពន្លាត់​យកស្បែកទៅលក់នៅប្រទេសថៃ

ក្រពើ​ជាង៥០ក្បាល​ត្រូវបាន​សម្លាប់ ក្នុង១ថ្ងៃ​ដើម្បីពន្លាត់​យកស្បែកទៅលក់នៅប្រទេសថៃ

ព្រះសីហនុ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វក្រពើមួយកន្លែងនៅក្នុងភូមិអូរត្រេះឃុំអូរត្រេះ ស្រុកស្ទឹងហាវខេត្តព្រះសីហនុ គាត់អាចសម្លាប់សត្វក្រពើអស់ជាង៥០ក្បាលក្នុង មួយថ្ងៃៗដើម្បីពន្លាត់យកស្បែកដឹកទៅលក់នៅប្រទេសថៃ ដោយឡែកសាច់ក្រពើ ត្រូវបានម្ចាស់កសិដ្ឋានចែកគ្នាហូបពេញភូមិតែម្តង។កន្លងមកប្រជានេសាទនៅស្រុកស្ទឹងហាវធ្លាប់តែបរិភោគត្រីបង្គាមិកក្តាមសមុទ្រតែក្នុងដើម ខែសីហាឆ្នាំ២០១៣នេះគាត់មានភ័ព្វសំណាងបានហូបសាច់ក្រពើស្ទើរគ្រប់ផ្ទះ។

លោកហាវម្ចាស់កសិដ្ឋានចិញ្ចឹមសត្វក្រពើដ៏ធំមួយនៅស្រុកស្ទឹងហាវដែលក្នុង កសិដ្ឋាន របស់គាត់មានសត្វក្រពើរាប់ពាន់ក្បាលកំពុងគ្មានទីផ្សារកន្លងមកនោះគាត់បានរៀបរាប់ ថាការចិញ្ចឹមសត្វក្រពើត្រូវចំណាយចំណីវាច្រើនណាស់បើគិតជាលុយវិញមិនដឹងជាប៉ុន្មាន ទៅហើយទេដោយសារតែគ្មានទីផ្សារ ទើបធ្វើឲ្យគាត់កប់ដើមកប់ចុងរហូតមកដល់សព្វ ថ្ងៃនេះ។ប៉ុន្តែនៅពេលនេះមានឈ្មួញមកពីប្រទេសថៃគេបានមកទំនាក់ទំនងទិញ ស្បែកក្រពើទើបគាត់សម្រេចសម្លាប់ក្រពើរបស់គាត់ពន្លាត់យកស្បែកលក់តែម្តងទៅ ក្រែងបានស្រង់ដើមខ្លះ។

លោកហាវបានបន្តថា​ការលក់ស្បែកក្រពើពេលនេះបានតម្លៃត្រឹមពី៨០ដុល្លារអាមេរិក​ទៅ១០០ដុល្លារអាមេរិកតែប៉ុណ្ណោះ គឺគេកំណត់តាមទំហំនៃស្បែកត្រូវប៉ាន់មិនត្រូវប៉ាន់ ផងដែរ។ប៉ុន្តែនៅពេលនេះគឺសម្លាប់សត្វក្រពើយកតែក្រពើត្រូវ ប៉ាន់តែប៉ុណ្ណោះ រីឯអាមិនត្រូវប៉ាន់ទុកមួយកន្លែងសិនត្រូវចិញ្ចឹមវាបន្តទៀត។

មន្ត្រីជំនាញជលផលខេត្តព្រះសីហនុម្នាក់បាននិយាយថាការចិញ្ចឹមក្រពើសព្វថ្ងៃពិតជាគ្មាន

ទីផ្សារប្រាកដមែនហើយកំពុងធ្វើឲ្យម្ចាស់កសិដ្ឋានទាំងនោះ អាចបោះបង់ចោលមុខរបរ នេះផងដែរ ប្រសិនបើគ្មានទីផ្សារបែបនេះដូចនេះការអប់រំប្រជាកសិករចំពោះ ការចិញ្ចឹមសត្វក្រពើប្រហែលជាគ្មានបន្តទៀតផងដែរ៕

ដោយនាគសមុទ្រ

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya