ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||   

» ព័ត៌មានជាតិ » ខេត្តកំពង់ឆ្នាំង​ប្រារព្ធ​មី​ទ្ទិញ​រំលឹក​ខួប​លើក​ទី​៦១​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​ ​និង​ទិវា​កំណើត​កងយោធពល​ខេ​មរ​ភូម​មិ​ន្ទ​ឆ្នាំ​២០១៤ ​

ខេត្តកំពង់ឆ្នាំង​ប្រារព្ធ​មី​ទ្ទិញ​រំលឹក​ខួប​លើក​ទី​៦១​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​ ​និង​ទិវា​កំណើត​កងយោធពល​ខេ​មរ​ភូម​មិ​ន្ទ​ឆ្នាំ​២០១៤ ​

ខេត្តកំពង់ឆ្នាំង​៖​នៅ​ព្រឹក​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៤​នេះ​នៅ​វិមានឯករាជ្យ​ខេត្តកំពង់ឆ្នាំង មាន​ប្រា​រព​ពិធី​មី​ទ្ទិញ​រំលឹក​ខួប​លើក​ទី​៦១​ថ្ងៃបុណ្យ​ឯករាជ​ជាតិ​ថ្ងៃ​៩​វិច្ឆិកា​១៩៥៣​ថ្ងៃ​៩​វិច្ឆិកា​ឆ្នាំ​២០១៤​និង​ទិវា​ខួបកំណើត​​កងយោធពល​ខេមរភូមិន្ទ​ដោយ​មានការ​និមន្ត និង អញ្ជើញ​ចូលរួម​ពី ព្រះសង្ឃ​មន្ត្រីរាជការ​អង្គភាព​ជុំវិញ​ខេត្ត​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​សិស្សានុសិស្ស​និស្សិត​លោកគ្រូ​អ្នកគ្រូ​និង​ប្រជាពលរដ្ឋ​សរុប​ចំនួន​៤.៦៩៦ អង្គ​-​នាក់​។​ពិធី​នេះ​ប្រារ​ព​ឡើង​ក្រោម​អធិបតីភាព​លោកជំទាវ​ដោក​សុទ្ធា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ឯកឧត្តម​ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​លោកជំទាវ​កែ​ច័ន្ទ​មុនី​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ឆ្នាំង​។​
​ឯកឧត្តម​ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​អាន​សន្ទរកថា​ស្តីពី​ប្រវត្តិ​សង្ខេប​ព្រះរាជ​​បូ​ជនី​កិច្ច​ទាមទារ​ឯករាជ្យ​នៅ​កម្ពុជា​ដែលមាន​ខ្លឹមសារ​ថា​ខួប​លើក​ទី​៦១​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​២០១៤​នេះ​ដើម្បី​រំលឹក​នូវ​ព្រះរាជ​បេសកកម្ម​នៃ​ការដឹកនាំ​របស់​សម្ដេច​ព្រះ​នរោត្តម​សីហនុ​ព្រះមហា​​វីរៈក្សត្រ​ព្រះរាជ​បិតា​ឯករាជ្យ​បូរណភាព​ទឹកដី​និង​ឯកភាព​ជាតិខ្មែរ​ព្រះ​បរម​រតន​កោដ្ឋ​ដែល​ទ្រង់​បាន​លះបង់​ព្រះកាយពល​និង​ព្រះ​បញ្ញាញាណ​យ៉ាងខ្លាំង​ក្លា​បំផុត​ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូជនីយកិច្ច​ដើម្បី​ទាមទារ​ឯករាជ្យ​ជាតិ​អោយ​ប្រទេស​កម្ពុជា​បាន​រួច​ផុតពី​អាណានិគមនិយម​បារាំង​ហើយ​ប្រកាស​ឯករាជ្យ​ជាតិ​នៅ​ថ្ងៃ​៩​ខែវិច្ឆិកា​ឆ្នាំ​១៩៥៣​វីរៈភាព​ដ៏​អង់អាច​ក្លាហាន​នេះ​គឺជា​គំរូ​ដ៏​ល្អ​ដល់​កូន​ខ្មែរ​ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី​និង​អភិវឌ្ឍន៍​ជាតិ​អោយ​កាន់តែ​មានការ​រីកចម្រើន​ទៅ​ថ្ងៃ​អនាគត​។​កងយោធពល​ខេ​មរ​ភូម​មិ​ន្ទ​បានចាប់ផ្តើម​កើត​ដំបូង​ចេញពី​អនុសញ្ញា​យោធា​បារាំង​ខ្មែរ​នា​ថ្ងៃទី​០៧​ខែមករា​ឆ្នា​១៩៤៦​ដែល​អនុសញ្ញា​នេះ​បញ្ជាក់ថា​ប្រទេស​កម្ពុ​ជាមាន​កងកម្លាំង​យោធា​ដែល​សុទ្ធតែជា​ខ្មែរ​ដែលមាន​ព្រះបាទ​សម្តេច​ព្រះបាទ​នរោត្តម​សីហនុ​ទ្រង់​ជា​មេបញ្ជាការ​កំពូល​នៃ​កងយោធពល​ខេ​មរ​ភូមិ​មិ​ន្ទ​។​ពីថ្ងៃ​ទី​០៧​ខែមករា​ឆ្នាំ​១៩៤៦​ដល់​ថ្ងៃទី​០១​ខែកញ្ញា​ឆ្នាំ​១៩៥៣​ជា​កាលបរិច្ឆេទ​នៃ​ការ​ដំណើរ​ការផ្ទេរ​សមត្ថកិច្ច​យោធា​រវាង​ប្រទេស​បារាំង​និង​ប្រទេស​កម្ពុជា​ហើយពី​ថ្ងៃទី​០២​ខែកញ្ញា​ឆ្នាំ​១៩៥៣​ដល់​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​១៩៥៤​ជា​រយះ​កាល​បញ្ចប់​អាទិភាព​អាណានិគមនិយម​បារាំង​សេស​នៅលើ​ទឹកដី អតីត ឥណ្ឌូចិន​។​ព្រះរាជាណាចក្រ​កម្ពុជា​បានទទួល​ឯករាជ្យ​ពេញ​បរិបូណ៌​នៅ​ថ្ងៃទី​០៩​ខែវិច្ឆិកា​ឆ្នាំ​១៩៥៣​ក្រោម​ចលនា​តស៊ូ​ទាមទារ​របស់​កង​ទ​ព័​ប្រជានុរាស្ត្រ​គ្រប់​ស្រទាប់​ជាន់ថ្នាក់​ក្រោយ​ព្រះរាជ​បូជនីយកិច្ច​ដឹកនាំ​រប​ស់​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ​និង​ក៏​ជា​ថ្ងៃកំណើត​របស់​កងយោធពល​ខេមរភូមិន្ទ​យើង​ដែរ​។​មន្ត្រី​រា​ការ​និង​ប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង​សូម​បួងសួង​អោយ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​និង​ថ្ងៃកំណើត​កងយោធពល​ខេ​មរ​ភូម​មិ​ន្ទ​ឋិត​ក្នុង​បេះដូង​កូន​ខ្មែរ​ជា​រៀងរហូត​តទៅ​៕​ពៅ សុខ​ហ៊ាន                       .
DSC08280DSC08263DSC08283

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya