ខេត្តសៀមរាប៖ នៅថ្ងៃ៩វិច្ឆិកា នេះបាន បង្ហាញ មុខជនជូញដូរ និងប្រើប្រាស់ គ្រឿងញៀន ចំនួន២នាក់។ ក្រោពីរបាន ចាប់ខ្លួន កាល អំឡុងម៉ោង១៥ និង៣០នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុច ភូមិគ្រួស សង្កាត់ ស្វាយដង្គំ ក្រុង សៀមរាប។ ជនសង្ស័យទី១ ឈ្មោះអេង លី ភេទប្រុស អាយុ២១ឆ្នាំមុខរបរ លក់ចាប់ ហួយស្នាក់នៅ ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប និង ទី២ឈ្មោះ ប៊ុន សុភាព ភេទប្រុស អាយុ២៦ ឆ្នាំមុខរបរ បើករថយន្ត ដឹកភ្ញៀវ ទេសចរណ៍ មានទីលំ នៅភូមិវាល សង្កាត់គោកចក ក្រុង សៀមរាប។
លោកបន្ថែម ទៀតថា ក្រោយ ពេលចាប់ ខ្លួនកម្លាំង ជំនាញនៃ ការិយាល័យ ប្រឆាំងគ្រឿងញៀន បានធ្វើការ ឆែកឆេរ រកឃើញ គ្រឿងញៀន ប្រភេទម្សៅ គ្រើមរួច ដកហូតបាន ១កញ្ចប់ធំ ទម្ងន់១១,២០ ក្រាមនិង ទូរស័ព្ទដៃ ចំនួន៣គ្រឿង, ម៉ូតូសង់ ពណ៌ខ្មៅចំនួន២គ្រឿង (ក្នុងនោះមាន ១ផលិតឆ្នាំ២០១៤ ពាក់ស្លាក លេខសៀមរាប 1P.5775 និង មួយទៀត ផលិតឆ្នាំ២០១៣ គ្មានស្លាកលេខ) ព្រមទាំង ឧបករណ៍ កែច្នៃជក់ មួយ ចំនួនផងដែរ ។
បច្ចុប្បន្ន កំលាំងជំនាញ នៃការិយាល័យ ប្រឆាំង បទល្មើស គ្រឿងញៀន ខេត្ត បញ្ជូន ជនសង្ស័យ ទាំង២នាក់ និង វត្ថុតាងទាំង អស់ទៅតុលាការ នៅថ្ងៃ ទី០៩ខែ វិច្ឆិកា ឆ្នាំ២០១៤ ដើម្បី អនុវត្តបន្ត ទៅតាម ផ្លូវច្បាប់៕