ភ្នំពេញ ៖ បុរសម្នាក់ក្រោកកណ្តាលយប់ ទៅចងកសម្លាប់ខ្លួនចោលប្រពន្ធកូនឲ្យនៅកំព្រា កាលពីរាត្រីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៤។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅម៉ោង១ និង៣០នាទីយប់ ថ្ងៃទី៩វិច្ឆិកា នៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ សៅ សុខុន ភេទ ប្រុស អាយុ ៤៨ឆ្នាំ ទីលំនៅ ភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង កណ្តាល មុខរបរកសិករ។
ប្រពន្ធជនរងគ្រោះបានអោយដឹងថា វេលាម៉ោងប្រហែល៨យប់ជនរងគ្រោះ និងប្រពន្ធ បានដេក ក្នុងមុងជាមួយគ្នា ប្រពន្ធដេក លក់រហូតដល់ ម៉ោង១ និង៣០នាទី ទើបមានអ្នកជិតខាងបានមកប្រាប់ថាប្តីរបស់ខ្លួនបានចងក និងដើមស្វាយក៏ផ្អើល ឆោឡោទៅមើលទើបឃើញប្តីចងកស្លាប់បាត់ទៅហើយ ។
ក្រោយហេតុការណ៍កើតឡើងសមត្ថកិច្ច ចុះទៅពិនិត្យសាកសពជនរងគ្រោះដែលចងក.នោះ ឃើញថាជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងពីមូលហេតុដែលធ្វើអោយបុរសនោះទៅចងក.នោះទេ។ ហើយសមត្ថកិច្ចក៏ប្រគល់សាកសពអោយក្រុមគ្រួសារធ្វើបុណ្យប្រពៃណី ៕