ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឈ្មួញ ដូង ដឹកឈើ​ប្រណី​តលោត​ឆត្រ​តាម​ច្រករបៀង​លេខ​១៩ ​

ឈ្មួញ ដូង ដឹកឈើ​ប្រណី​តលោត​ឆត្រ​តាម​ច្រករបៀង​លេខ​១៩ ​

រតន គិរី ៖ កាលពី​យប់ ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ យ៉ាងតិច​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ដែលមាន​មុខកាត់​ធំៗ​ត្រូវបាន​ឈ្មួញ ឈ្មោះ​ដូង​ដឹក​តាម​រថយន្ត​ធុន​ត្រា​ចំនួន​៣​គ្រឿង​ចេញពី​ស្រុក​វ៉ើ​ន​សៃ ឆ្ពោះទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​លេខ​១៩​បាន​យ៉ាង​រលូន ។  គាត់​ជា​អ្នកប្រមូល​ទិញ​ឈើ​ប្រណីត​ប្រចាំ​នៅ​ស្រុក​វ៉ើ​ន​សៃ​ប្រហាក់ ប្រហែល​គ្នា​ជាមួយនឹង​ឈ្មោះ​ស៊ី​នឿន ប៉ុន្តែ​ឈ្មោះ​ស៊ី​នឿន​ត្រូវបាន​សមត្ថកិច្ច​សហកា​រ​ជាមួយ​ជំនាញ​រដ្ឋ​បា ល​ព្រៃឈើ​ខេត្ត​ចុះបង្ក្រាប​ប៉ុន្មាន​ថ្ងៃមុន​នេះ ទើប​មានការ​ស្ងប់ស្ងាត់ ។​
​ឈ្មួញ​នៅ​ទី នោះបាន​បង្ហើប​ថា ឈ្មួញ​ឈ្មោះ​ដូង ពេលចេញ​ឈើ​ពី​ស្រុក​វ៉ើ​ន​សៃ​មួយ​លើកៗ​ត្រូវ​ចំណាយ​ប្រាក់​សម្រាប់​សមត្ថ កិច្ច អាជ្ញាធរ​ជាច្រើន​ស្ថាប័ន​ដូចជា​យប់​ថ្ងៃទី​៨​នេះ​ការដឹកជញ្ជូន​ឈើ របស់​ឈ្មួញ​ឈ្មោះ​ដូង ធ្វើឡើង​លក្ខណៈ​ចំហ ហើយ​សមត្ថកិច្ច​និង​អាជ្ញាធរ​រីករាយ​ស្វាគមន៍​មុខរបរ​បែបនេះ អាច​ជាការ​សម្លឹង​ឃើញ​ប្រយោជន៍​ណាមួយ​ពី​ក្រុម​ឈ្មួញ​ទាំងនេះ ។​
​ប្រជាពលរដ្ឋ បាន​និយាយថា កាលពី​២​សប្តាហ៍​មុន​ការដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ​ស៊ី​នឿន​ត្រូវបាន បង្ក្រាប ចុះ​ចំពោះ​ឈ្មួញ​ឈ្មោះ​ដូង ដែលមាន​មុខរបរ​ដូច​គ្នា​ប្រមូល​ទិញ​ឈើ​ក្នុង​តំបន់​ព្រៃ​សហគមន៍ ដែនជម្រកសត្វព្រៃ ដូចគ្នា​នឹង​ឈ្មួញ​ឈ្មោះ​ស៊ី​នឿន​ដែរ តើ​សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ​អាចមាន​ឆន្ទៈ​បង្ក្រាប​ដែរឬទេ​?៕
8

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya