ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​ផ្សារកណ្តាល​លោក ចាប ឌី​ណា បើក​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ ​

ប្រធាន​ផ្សារកណ្តាល​លោក ចាប ឌី​ណា បើក​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ ​

ភ្នំពេញ ៖ មាន​សេចក្តីរាយការណ៍​មក​ថា​ការអប់រំ​ពលរដ្ឋ​ពី​គោលនយោបាយ​ភូមិ​ឃុំ​មាន សុវត្ថិភាព​ម្តេច​កើត​បើ​ថ្នាក់ដឹកនាំ​ផ្សារកណ្តាល​បណ្តោយ​ឲ្យ​កើតមាន​អំពើ អសកម្ម​ក្នុង​ផ្សារ ដែលមាន​លោក ចាប ឌី​ណា ជា​ប្រធាន​ផ្សារ​ដែល​កំពុង​ធើ្វ​ឲ្យ​ពួកគាត់​ក្តៅក្រហាយ​ក្នុង​ការចូល ទៅ​ទិញ​ឥ​វ៉ាន់​ក្នុង​ផ្សារ​។​
​ពួកគាត់​បាន​ត្អូញ​តែ្អ​រថា នៅក្នុង​ផ្សារ​មាន​វង់ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​កំពុងតែ​ភ្នាល់​ដាក់​លុយ យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​ឡើយ​ពី គណៈកម្មាធិការ​ផ្សារ​នេះ​សោះ ។​
​ល្បែង​កន្ទុយលេខ បាននិងកំពុង​បើ​កលេ​ង​យ៉ាង​ចំហរ​ក្នុង​ផ្សារកណ្តាល ដោយ​គ្មាន​ការ​អើពើ ទប់ស្កាត់​ពី​អាជ្ញាធរ សង្កាត់ ខណ្ឌ​និង​ប្រធាន​ផ្សារ​ឡើយ ។​
​ការដាក់ចេញ​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​បានធ្វើ​ឲ្យ​មន្ត្រី អាជ្ញាធរ​និង​សមត្ថកិច្ច​តាម​បណ្តា​ខេត្ត​-​ក្រុង ស្រុក​-​ខណ្ឌ​មួយចំនួន​យកចិត្ត​ទុក ដាក់​អនុវត្តន៍​ឲ្យ​បាន​ដិត ដល់​ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ធ្វើ​ឲ្យ​ប្រជា​ពល រដ្ឋ​អាច​រស់នៅ​និង​ប្រក​បរបរ​ចិញ្ចឹមជីវិត​ដោយ​ភាពសុខសាន្ត ។ ប៉ុន្តែ​អាជ្ញាធរ​និង​សមត្ថកិច្ច​តាម​មូលដ្ឋាន​មួយចំនួន​មិន​យកចិត្តទុកដាក់ អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ដោយ​គ្មាន ការយកចិត្តទុកដាក់​ទេ ហើយ​បែរជា​បណ្តោយ ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​ពេញ បន្ទុក​ដូចជា ករណី​ចោរកម្ម ល្បែងស៊ីសង គ្រឿងញៀន​និង​បទល្មើស​ផ្សេងៗ​ជាច្រើន​ទៀត​ដែល​នាំ​ឲ្យ​ប៉ះ ពាល់​សន្តិសុខ​និង​សណ្តាប់ធ្នាប់​សង្គម បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង ហើយ​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច មាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុងការ​រក្សា សន្តិសុខ សង្គម​តាមរយៈ​ការលុបបំបាត់ បទល្មើស​ផ្សេងៗ ដូចជា​ល្បែងស៊ីសង គ្រឿងញៀន និង​អំពើ​ពាលា អាវាសែ​ជាដើម ។​
ពួកគាត់​បាន​ត្អូញ​តែ្អ​រថា នៅក្នុង​ផ្សារ​មាន​វង់ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​កំពុងតែ​ភ្នាល់​ដាក់​លុយ យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​ឡើយ​ពី គណៈកម្មាធិការ​ផ្សារ​នេះ​សោះ ។​
​ពលរដ្ឋ​បាន​បន្តទៀតថា ព្រោះ​ការបើក​ល្បែងស៊ីសង​នេះ​កំពុងតែ​ធើ្វ​ឲ្យ​ពួក​ភ័យខ្លាច​និង​រអា គ្រប់គ្នាៗ​ក្នុង​ចូលទៅ​ទិញ​របស់​របប​នៅក្នុង​ផ្សារកណ្តាល ។ ព្រោះ​សព្វ​ថៃ្ង​នេះ​នៅក្នុង​ផ្សារកណ្តាល​សម្បូណ៌​ទៅដោយ​ចោរឆក់​លួច​យ៉ាង សាហាវ និង​គ្មាន​វិធានការ​ទប់ស្កាត់​ពី​លោក ចាប​ឌី​ណា ឡើយ ក្នុង​ការបើក​ល្បែងស៊ីសង​ដែល​បណ្តាល​ឲ្យ​កើតមាន​អំពើ​អសកម្ម​ក្នុង​ផ្សារ ជាពិសេស​ល្បែង​កន្ទុយលេខ​
kandal_market1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya