ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវចរន្តអគ្គីសនីឆ្លងតាមទឹកភ្លៀងជន់លិចផ្ទះឆក់ស្លាប់ បង្កឲ្យភ្ញាក់ផ្អើលកាលវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ស្ថិតក្នុងក្រុមទី៤១ ភូមិតាខ្មៅ២ សង្កាត-ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយសារ។
ជនរងគ្រោះមានឈ្មោះ ថាន់ ង៉ុកឡុង ភេទប្រុស អាយុ៤៩ឆ្នាំ ជាជនជាតិវៀតណាម មុខរបរចាំផ្ទះឲ្យឈ្មោះ ជា សុធា បច្ចុប្បន្ន ស្នាក់នៅចំណុចផ្ទះកើតហេតុខាងលើ ។
ប្រភពដដែលបាន បន្តថា នៅមុនពេលកើតហេតុ វេលាម៉ោង៦ព្រឹក សាក្សីបានឃើញជនរងគ្រោះទៅអង្គុយផឹកកាហ្វេនៅហាងលក់កាហ្វេខាង មុខផ្ទះដែលគេស៊ីឈ្នួលចាំឲ្យឈ្មោះ ជា សុធា ។ ក្រោយពីផឹកកាហ្វេហើយ ជនរងគ្រោះបានត្រឡប់ចូលទៅក្នុងផ្ទះវិញជាធម្មតា ដោយពុំមានហេតុការណ៍អ្វីបង្កឲ្យភ្ញាក់ផ្អល់ដល់អ្នកជិតខាងនោះ ទេ ។ លុះដល់វេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃដដែល ស្រាប់តែមានអ្នកបើកបររថយន្តនៅក្នុងផ្ទះឈ្មោះ ជា សុធា រត់ចេញមកក្រៅផ្ទះ រាយការណ៍ប្តឹងមេភូមិតាខ្មៅ២ថា ជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់ផ្ទះបាយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឡើងតែម្តង ។
ដោយឡែក សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រខេត្តកណ្តាល នៅពុំទាន់បានបញ្ជាក់ឲ្យបានដឹងពីមូលហេតុច្បាស់លាស់នៃការ ស្លាប់របស់ជនរងគ្រោះនៅឡើយ ព្រោះសមត្ថកិច្ចកំពុងធ្វើការពិនិត្យកោសល្យវិច័យនៅកន្លែងកើត ហេតុ ៕