ខេត្ដបាត់ដំបង ៖ ឃាត់ខ្លួនយុវជនម្នាក់ បន្ទាប់ពីស្រវឹងស្រាចេញពីរាំធុងបាស់ បានល្បួងក្មេងស្រី៦ឆ្នាំនាំទៅទិញនំ ហើយខ្ទប់មាត់អូសទៅកន្លែងងងឹត ខាងក្រោយកុដិក្នុងបរិវេណវត្ដសង្កែ ដើម្បីរំលោភបានសម្រេចតែមិនស៊ីជម្រៅ កាលពីវេលាម៉ោង២២និង១៥នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤នៅ វត្ដសង្កែវា ភូមិសង្កែវា ឃុំបវេល ស្រុកបវេល ខេត្ដបាត់ដំបង ។
យុវជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះ មោង ផល្លិត អាយុ២១ឆ្នាំ ជាកម្មករមានទីលំនៅភូមិកើតហេតុ ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ រ.ណ.រ អាយុ៦ឆ្នាំ រៀនថ្នាក់ទី១ រស់នៅភូមិពាម ឃុំបវេល ស្រុកបវេល ខេត្ដបាត់ដំបង ។
ឈ្មោះ មោង ផល្លិត បានសារភាពថា ខ្លួនបាននាំក្មេងស្រីប៉ងរំលោភមែន ប៉ុន្ដែពេលបឺតមាត់នាង និងចាប់ស្រាតខោនាង ខ្លួនបានសម្រេចកាមម្នាក់ឯងមិនបានប៉ះ ពាល់ប្រដាប់ភេទក្មេងស្រីទេ ។
ជនសង្ស័យជាជំហ៊ានដំបូងមិនសារ ភាពទេ ព្រោះឪពុកម្ដាយក្មេងស្រីនិង សមត្ថកិច្ចនាំជនរងគ្រោះដើររកជន សង្ស័យពេញភូមិមិនស្គាល់មុខក្រោយ មកក្មេងស្រីរងគ្រោះចំណាំថាជនសង្ស័យ មានភ្នែកស្រឡេវ ហើយសមត្ថកិច្ចនាំ មកជួបទើបព្រមសារភាព ។
បច្ចុប្បន្នជនសង្ស័យត្រូវកសាងសំណុំរឿងពីបទរំលោភសេពសន្ថវៈលើអនិ តិ ជនបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដបាត់ដំបង ចាត់ការបន្ដទៅតុលាការ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤តាមនីតិវិធី ៕