ភ្នំពេញ៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្មេងស្រីម្នាក់ ត្រូវសមត្ថកិច្ចស្រង់សពឡើងមកលើគោក បន្ទាប់ពីរូបគេបានលង់ទឹកស្លាប់ នៅគល់ស្ពានកោះពេជ្រ ខាងត្បូងស្ពាននាគ។
ក្មេងស្រីដែលលង់ទឹកស្លាប់ ឈ្មោះ ស៊ុន ពេជ្រធីតា អាយុ១០ឆ្នាំ ។ ម្តាយឈ្មោះ ហ៊ួ គាង អាយុ៥៥ឆ្នាំ មុខរបរលក់ភេសជ្ជះ នៅផ្ទះលេខ៧៩ ផ្លូវលេខ១១៨ ស្ថិតក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។
មុនពេលកើតហេតុ កូនរបស់គាត់បានមកងូតទឹកនៅចំណុចខាងលើដូចរាល់ដង លុះដល់បាត់យូរពេកគាត់មិនឃើញត្រឡប់ទៅវិញ ក៏មករក ហើយប្រទះឃើញតែខោអាវ ទើបដឹងថាកូនគាត់បានលង់ទឹកស្លាប់បាត់ទៅហើយ ៕