ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» Breaking News, ព័ត៌មានជាតិ » ចាប សុ​ផា​ឫទ្ធិ ពូកែ​អេប​អប​មេ តំណែង​មេ​ប៉ូលិស​សេដ្ឋកិច្ច​ពុំ​ត្រូវបាន​គេ​ដូរ​ឡើយ ​

ចាប សុ​ផា​ឫទ្ធិ ពូកែ​អេប​អប​មេ តំណែង​មេ​ប៉ូលិស​សេដ្ឋកិច្ច​ពុំ​ត្រូវបាន​គេ​ដូរ​ឡើយ ​

បន្ទាយមានជ័យ​៖ លោក អាត់ ខែម ស្នងការ​ខេត្តបន្ទាយមានជ័យ ដែល​ទើប​ឡើង​ថ្មី នឹងមាន​កំណែទម្រង់​បែបណា​មួយ ដើម្បី​លុបបំបាត់​ភាពអនាធិបតេយ្យ នៃ​ការដាក់​ប៉ុស្តិ៍​ជជុះ គាប​ជម្រិត​ក្រុម​អ្នក រកស៊ី​ដឹកទំនិញ ឱ្យ​បង់លុយ​តាមតែ​ទំនើងចិត្ត​ពី​សំណាក់ នគរបាល​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ ឱ្យមាន​ប្រសិទ្ធភាព​នោះ ព្រោះថា គេ​មិន​រំពឹង​ទេ ដោយសារ​ថា ចាប សុ​ផា​ឫទ្ធិ គឺជា​មនុស្ស​តែមួយគត់​ដែល​ពូកែ​អែបអប​មេ ក្រាញ់​អំណាច​ប្រព្រឹត្ត អំពើពុករលួយ​យ៉ាង​ដុះ​ស្លែ​ប្រចាំខេត្ត​បន្ទាយមានជ័យ​នេះ ។​

ប្រជាពលរដ្ឋ​និង​អ្នករកស៊ី​បាន​និយាយថា ស្រុក​ក្រុង​ចំនួន ៥ ក្នុង​ខេត្តបន្ទាយមានជ័យ នៅតាម​បណ្តោយ ជាយដែន​រួមមាន ស្រុក​ថ្មពួក ស្រុក​អូរជ្រៅ ស្រុក​ម៉ាឡៃ ស្រុក​ស្វាយចេក ពិសេស​ក្រុង​ប៉ោយប៉ែត គឺ​ឈ្មួញ​កំពុង​នាំចូល​ម៉ូតូ ក្តៅ និង​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ មកពី​ប្រទេស​ថៃ​យ៉ាង​គគ្រឹកគគ្រេង ធ្វើឱ្យ​មន្ត្រី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្តបន្ទាយមានជ័យ និង ចាប សុ​ផា​ឫទ្ធិ សប្បាយ ក្នុងការ​ប្រមូល​លុយ​ពី​ឈ្មួញ​បទល្មើស​គ្រប់​ប្រភេទ​ទាំងនោះ​គ្រប់ទឹក ! ។​

​ជាក់ស្តែង​បើតាម​បទល្មើស​នៃ​ការនាំ​ទំនិញ​មិន​បង់ពន្ធ ពី​ប្រទេស​ថៃ ចូលក្នុង​ប្រទេស​កម្ពុជា តាម​ច្រកព្រំដែន​ក្នុង ខេត្តបន្ទាយមានជ័យ គឺ​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក ចាប សុ​ផា​ឫទ្ធិ ជា​អ្នក​ក្តោប​ចំណូល​យកទៅ​បង់​ជូន​ស្នងការ​សឹង គ្រប់​ជំនាន់​មកហើយ មិនដែល​រំលង​នោះទេ ទើប​អំណាច​របស់គាត់​រឹងមាំ​បែបនេះ ។​

​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​មួយចំនួន​បាន​បង្ហើប​ប្រាប់ថា គោលដៅ​ទី ១ ដែលជា​ទីកន្លែង​របស់​ប៉ូលិស សេដ្ឋកិច្ច​ឈរជើង​ចាំ​ជម្រិត​យកលុយ​ពី​ឈ្មួញ និង​ប្រជាពលរដ្ឋ​នោះ គឺ​នៅត្រង់ចំណុច​ហួស​ផ្សារកណ្តាល​ប្រមាណ​ជាង​១០០​ម៉ែត្រ ក្នុង​ក្រុង​ប៉ោយប៉ែត គ្រប់គ្រង​ដោយ​លោក វង្ស សារី នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដោយ​គេ​ឃើញ​រថយន្ត​ខាងលើ​ចត​សម្រាប់​ចល័ត​ប្រដេញ​គោះ​យក​រកលុយ​តាម​ផ្ទះ តាម​ឃ្លាំង​អ្នក​ដឹកទំនិញ និង តាម​រថយន្ត​នីសា​ន់ និង​កាមរី យ៉ាងសកម្ម​បំផុត​មិនដឹង​ជា​ប្រមូល​លុយ​យកទៅ​ជូន​មេៗ​ណាខ្លះ​នោះទេ ក្នុង​១​ខែ​នោះ ។​

​ដូចជា​គោលដៅ​ទី ២ ចំណុច​សាលា​ក្រហម នៅ​ជាមួយគ្នា​ជាមួយ​គយ​ចល័ត​ខេត្ត ក្នុងស្រុក​អូរជ្រៅ គេ​ឃើញ​ប៉ូលិស​១​ក្រុម​ទៀត​គ្រប់គ្រង ដោយ​លោក ខែម ធី ពាក់​សក្តិ​៣ ជា​ក្មួយ​របស់លោក អាត់ ខែម ស្នងការ​បច្ចុប្បន្ន ក៏​ធ្វើ​សកម្មភាព​យ៉ាង​កាច​សាហាវ​ក៏​មិនធម្មតា​ទេ ដែល​ធ្វើឱ្យ​ក្រុម​អ្នករត់​តាក់ស៊ី​និង​អ្នក​ដឹកទំនិញ​ស្ទើរ​ស្រែកយំ​រាគ នោម​គ្រប់ៗ​គ្នា ម្តងៗ ដែល​បញ្ហា​នោះ​អភិបាលខេត្ត​បន្ទាយ មានជ័យ គោ ស៊ុំ​សារឿ​ត មិនគួរ​សម្ងំ​ធ្វើជា​សម្រាន្ត​លក់​នោះទេ ។​

​ឯ​គោលដៅ​ទី​៣​នៅ​ចំណុច​គល់ស្ពាន​តា​ផាន់ ស្ថិតនៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សេរី​សោភ័ណ គឺ​ទីតាំង​នោះឯង​នៅ​ជិត​ស្នងការ​ខេត្តបន្ទាយមានជ័យ​តែម្តង ដែលមាន​លោក រស់ អៀម ហៅ​ភាព ពាក់​សក្តិ​៣​គ្រប់គ្រង​និង​ជាម​នុស្ស ជំនិត​របស់លោក ចាប សុ​ផា​ឫទ្ធិ ដែលមាន​តួរ​នាទី​ជា​អ្នកគ្រប់គ្រង​ចំណូល​ចំណាយ​សរុប​ក្រោម​តុ​ដ៏​ធំ​ផងដែរ​។ កន្លែង​នេះ​លោកស្នងការ​ក៏បាន​មើលឃើញ​ក្រុម​នេះ ទាំង​ព្រឹក​ទាំង​ល្ងាច​ទាំងយប់​ទាំង​ថ្ងៃ​ផងដែរ បើ​គេ​ស្មាន​មិន​ខុស​ទេនោះ​។​

​ផ្ទុយទៅវិញ ជាគោលការណ៍​ភូមិ ឃុំ​សុវត្ថិភាព​នោះ និង​ដើម្បី​លុបបំបាត់​ភាព​អសកម្ម​អំពើ​បក្ខពួកនិយម ជាពិសេស​បញ្ហា​កុងត្រូលជជុះ​របស់​នគ​របាល សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​នោះ​តែម្តង​ដែល គេ​ចង់ឃើញ​លោក អាត់ ខែម ដែលជា​ស្ន​ការ​ខេត្តបន្ទាយមានជ័យ​ថ្មី ក្នុង​ទឹកដី​កំណើត​របស់ខ្លួន​នោះ គួរតែ​គិត​មុខមាត់​ខ្លួនឯង​ថ្មី​ផង ធ្វើការ​កែទម្រង់​ឱ្យ បាន​ស៊ីជម្រៅ​ផង ព្រោះថា មន្ត្រី​មួយចំនួន​ក៏បាន​លើកឡើង​ផងដែរ​ថា ដើម្បី​លុបបំបាត់​ភាព អសកម្ម និង​ស្តារ​កិត្តិយស នគរបាល​ខេត្តបន្ទាយមានជ័យ​ឡើងវិញ​នោះ តើ​គួរ​ធ្វើ​ដូចម្តេច ? ។ រឿង​ដែល​ត្រូវធ្វើ​មុនគេ គឺ​ការផ្លាស់ប្តូរ​តំណែង​បុគ្គល ចាប សុ​ផា​រិ​ទ្ធ ពី​នាយ ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដុះ​ស្លែ​នោះ​ទៅតាម​អនុសាសន៍​របស់ អគ្គ​ស្នងការរង ខេង សុមេធ ថ្មីៗ​នេះ​។​

​ប្រជាពលរដ្ឋ និង​អ្នករកស៊ី​ក៏បាន​និយាយថា ស្រុក​-​ក្រុង​ចំនួន ៥ ក្នុង​ខេត្តបន្ទាយមានជ័យ នៅតាម​បណ្តោយ​ជាយដែន​រួមមាន​ស្រុក​ថ្មពួក ស្រុក​អូរជ្រៅ ស្រុក​ម៉ាឡៃ ស្រុក​ស្វាយចេក ពិសេស​ក្រុង​ប៉ោយប៉ែត​តែម្តង គឺ​ឈ្មួញ​កំពុង​នាំចូល​ម៉ូតូ​ក្តៅ និង​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ​លោតឆ័ត្រ​មកពី​ប្រទេស​ថៃ យ៉ាង​គគ្រឹកគគ្រេង ធ្វើឱ្យ​មន្ត្រី​គ្រប់ ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្តបន្ទាយមានជ័យ និង ចាប សុ​ផា​ឫទ្ធិ សប្បាយ​គ្រប់ទឹក​ក្នុងការ​ប្រមូល​លុយ ពី​ឈ្មួញ​ទាំងនោះ ។ បទល្មើស​នៃ​ការនាំ​ទំនិញ​មិន​បង់ពន្ធ ពី​ប្រទេស​ថៃ​ទាំងមូល តាម​ច្រកព្រំដែន ក្នុង​ខេត្តបន្ទាយមានជ័យ គឺ​ស្ថិតក្រោម​ការគ្រប់គ្រង​និង​ក្តោប​ក្តាប់​យ៉ាង​មូល​របស់ ចាប សុ​ផា​រិ​ទ្ធ ជា​អ្នក​ក្តោប​ក្តាប់ ចំណូល​ទាំងអស់​ដែល មិនគួរ​គេ​មើលរំលង​នោះទេ ។​

បន្ទាប់ពី​មានការ​ផ្លាស់ប្តូរ​ស្នងការ​ខេត្តបន្ទាយមានជ័យ មក​លោក ចាប សុ​ផា​ឫទ្ធិ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​កាន់តែ​មានអំណាច​ក្នុងការ​ពង្រាយ កូនចៅ​ដែល​ឈរជើង​តាម​ប៉ុស្តិ៍​ជជុះ​សុទ្ធ​តែមាន​ជំនាញ​ប្រដេញ​តាម​ឡាន​ដឹក ឈើ​ឡាន​ដឹកទំនិញ និង​អាហារ​ខូចគុណភាព ឱ្យចូល​បង់លុយ​ធ្វើឱ្យ​គ្រប់ៗ​គ្នា​ញាក់សាច់ ។ ពេលខ្លះ​នគរបាល​ទាំងនោះ បាន​ដើរតួ​ជា​សមត្ថកិច្ច​ផង ដើរតួរ​ជា​តុលាការ​ផង គឺ​ប្រដេញ​ចាប់​ឡាន​ដឹកទំនិញ ឬ​ឡាន​ដឹកឈើ​ឱ្យចូល​បង់លុយ​ស្ងាត់ៗ ហើយក៏​ដោះលែង​ទៅវិញ ដោយ​មិនបាន​សុំ​យោបល់​ពី​ព្រះរាជអាជ្ញា ឬ​រាយការណ៍​ជូន​ថ្នាក់លើ​នោះទេ ។​

​ភាពមិនប្រក្រតី​ដើម្បី​ប្រមូល​លុយ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ទាំងនេះ​គ្មាន​ក្រែង​ញញើត​ពី​ចំណាត់ការ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះទេ ដូចដែល​ឈ្មួញ​ជាច្រើន​បានលើកឡើង​ថា ការដឹកនាំ​របស់លោក អាត់ ខែម មាន​ភាព​ធូររលុង ទើប​លោក ចាប សុ​ផា​រិ​ទ្ធ មានឱកាស​ជិះសេះ​លែងដៃ ដែល​គេ​សង្ស័យថា មានការ​ពាក់ព័ន្ធ នឹង​លោក អាត់ ខែម នៅ​ពីក្រោយ​ផង​ក៏​អាច​ថា​បាន ហើយ​ដែល​បញ្ហា​នេះ​មិនគួរ​ក្រសួងមហាផ្ទៃ​មើលរំលង​ពី​សកម្មភាព​របស់ ចាប សុ​ផា​ឫទ្ធិ នោះទេ​។ ទោះជា​យ៉ាងនេះ​ក្តី អរិយធម៌​មិនដឹងថា ពិត​ក្នុង​កំរិតណា ទេ ព្រោះ​មិនអាច​ទំនាក់ទំនង​បាន​ពី​មន្ត្រី​ពាក់ព័ន្ធ​៕ ដោយ​៖ បុរី​ចាប-សុផារិទ្ធ-420x288

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya