ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » មិនដឹង​មូលហេតុ ធ្វើអត្តឃាត​ស្លាប់​ក្នុង​ថ្លុកឈាម​ ​

មិនដឹង​មូលហេតុ ធ្វើអត្តឃាត​ស្លាប់​ក្នុង​ថ្លុកឈាម​ ​

ភ្នំពេញ : យុវជន​ម្នាក់ មិនដឹង​ជាមាន​វិ​ប​ត្ត ឬក៏​មាន​បញ្ហា​អ្វី​នោះទេ ទើបបានជា​សម្រេចចិត្ត យក​កូនកាំបិត​ចិតបន្លែ​មក​អា​រក​ធ្វើអត្តឃាត ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​ថ្លា​ក​ឈាម បង្ក​ការភ្ញាក់ផ្អើល​អស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​និង​សមត្ថកិច្ច​។ យុវជន គិត​ខ្លី ធ្វើអត្តឃាត ដោយ​ខ្លួនឯង មាន​ស្គាល់ឈ្មោះ សាធ វ៉ាន់ឌី អាយុ​២៦​ឆ្នាំ មុខរបរ ជា​កម្មករ​រោងចក្រ ស៊ីន ស៊ី អេក អ៊ី​ន​ហុង នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ឈ្មោះ ឱ វ៉ាន់​ណាក់ អាយុ​៥២​ឆ្នាំ មុខរបរ កសិករ រស់នៅ​ផ្ទះ​ជាមួយ ឪពុកធំ​ឈ្មោះ ផុន ចែម អាយុ​៦២​ឆ្នាំ មុខរបរ កសិករ រស់នៅ​ផ្ទះកើតហេតុ​ខាងលើ​។​

​មុនពេល​មានការ​ភ្ញាក់ផ្អើល ឆោឡោ​កើតឡើង បន្ទាប់ពី​ក្រុមគ្រួសារ​ខាងលើ ហូបបាយ​ថ្ងៃត្រង់​រួច នាំគ្នា​ទៅ​អង្គុយ​នឹង​សម្រាក​លេង​នៅផ្ទះ​បងប្អូន ដែល​នៅក្បែរនោះ​សល់​តែ​ជនរងគ្រោះ​ម្នាក់ឯ ដេក​មើល​ទូរទស្សន៍​ខាងក្រោម​ផ្ទះ មិនមាន​អ្នកណា​ចាប់អារម្មណ៍​ឡើយ រហូតដល់​ម៉ោង​៣​និង​១០​នាទី រសៀល​ថ្ងៃ​ដដែល​។ ពេលដែល​ស្ត្រី​ឈ្មោះ​ផុន សាវឿន អាយុ​៣៥​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ ត្រូវជា​បងស្រី​ជីដូនមួយ ជាមួយ​ជនរងគ្រោះ​រស់នៅ​ផ្ទះ​ជាមួយគ្នា បាន​ដើរចូល​ក្នុងផ្ទះ​បំណង់​ទៅ​ចិត​ធាង​កំប្លោក សម្រាប់ធ្វើ​ខ្សែចំណង់​លក់ ស្រាប់តែ​ប្រទះឃើញ​ប្អូនប្រុស ដេកស្លាប់​បាត់ទៅហើយ ដោយ​យក​កូនកាំបិត​ចិតបន្លែ អា​រក​ធ្វើអត្តឃាត កាច់​រយះ​បំពង់ក ដេកស្លាប់​ក្នុង​ថ្លុកឈាម មិន​ច្បាស់​ថា​តាំងពី​ពេលណា​នោះទេ​។​

​តាម​សម្តី​ឪពុកធំ​ឈ្មោះ ផុន ចែម ក៏ដូចជា​សាច់ញាតិ​ក្នុងភូមិ បាន​អះអាងថា ជនរងគ្រោះ មិនដែល​មាន​ស្រី​ញី ឬ​មានទំនាស់​ជាមួយ​បងប្អូន​ណា​ឡើយ ដឹង​តែ​ធ្វើ​ការងារ​រោងចក្រ​រកប្រាក់ ដើម្បី​ជីវភាព​គ្រួសារ​។ ចេញពី​ធ្វើការ មក​ផ្ទះ​និង​ការងារ​ផ្ទះ​តែប៉ុណ្ណោះ ទាំង​ច​រឹក​ឫកពារ​ក៏​មិនដែល​ព្រ​ហើយ​កោងកាច ផលរ​ម៉ាស់ ជាមួយ​ជាតិ​ក្នុងភូមិ​ដែរ មិនដឹង​ជា​យ៉ាងណា​នោះទេ ទើប​ជនរងគ្រោះ​សម្រេចចិត្ត​ធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង​បែបនេះ​។​

​ទោះ ជា​យ៉ាងណាក៏ដោយ​សាកសព ដេក​ក្នុង​ថ្លុកឈាម យ៉ាង​សោកសង្រេង និង​ប្រកបទៅដោយ​គ្រួសារ​ហ្មងសៅ រងចាំ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ព​និត្យ​និង​កោសល្យវិច័យ រួច​ទើប​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រឿង​មួយ​នេះ​កើតឡើង​នៅ វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិតនៅ​ផ្ទះមួយ​កន្លែង ក្នុង​ក្រុមទី​១ ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya