ព្រះសីហនុ ៖ នាវេលាជាង១០យប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ អ្នកដំណើរជាង១០នាក់ ក្នុងនោះ មានទាំង ជន បរទេសផង ត្រូវបានសមត្ថកិច្ច រាយការណ៍ថា ស្លាប់ និងរបួស នៅក្នុង គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត កុងតឺន័រ បុករះរថយន្ត ចំនួន៥គ្រឿង ផ្សេងទៀត ស្ថិតនៅលើផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សេចក្តីរាយការណ៍ បានឲ្យដឹងថា ជនរងគ្រោះ២នាក់ ត្រូវបាន គៀបជាប់ នៅក្នុងរថយន្តតែម្តង៕