ខេត្តកំពង់ឆ្នាំង៖ ស្ត្រីចំណាស់ម្នាក់បានស្លាប់ពេលដឹកមកសង្គ្រោះនៅមន្ទីរខេត្ត ចំណែកបុរសជាប្តីនិងចៅស្រីអាយុ៥ឆ្នាំ បានរងរបួសជាទម្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅវេលាម៉ោង ១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី ០៧ ខែវិឆ្ឆិកា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចផ្លូវកោង ក្នុងភូមិសាលាផ្លូវវាយ ឃុំពង្រ ស្រុករលាប្អៀរ ខណៈដែលជនរងគ្រោះទាំង៣នាក់ ជិៈម៉ូតូចេញពីផ្លូវលំមកថ្នល់ជាតិ ត្រូវរថយន្តកាមរីបាឡែនបុកពេញទំហឹង ។
មន្ត្រីការិយាល័យនគរបាលចរាចរណ៍ខេត្តដែលបានទៅពិនិត្យកន្លែងកើតហេតបាននិយាយថាជនរងគ្រោះ ជាប្រពន្ឋមានឈ្មោះ សុខ វ៉ុន អាយ៦៥ ឆ្នាំបានស្លាប់ពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបុរសជាប្តីមានឈ្មោះ ជួប ព្រឿន អាយុ៦៨ឆ្នាំ ចំណែកចៅស្រីមានឈ្មោះ សុខ លីន អាយុ៥ឆ្នាំ ពួកគាត់ទាំង៣នាក់រស់នៅ ភូមិស្តុកកាបាស់ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ។ ដោយឡែកអ្នកបើកបររថយន្តមានឈ្មោះ លី គឹម អាយុ២៤ឆ្នាំ មានទីលំនៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុបុរសស្ត្រីនិងចៅស្រីបានជិៈម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហមចេញពីវត្តថ្លុកត្របែក តាមផ្លូវក្រហមពីលិចទៅកើត លុះពេលមកដល់ថ្នល់ជាតិក៏បានបើកឡើង ថ្នល់ជាតិ ស្រាប់តែពេលនោះមានរថយន្តកាមរីបាឡែនពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2X. 9814ដែលធ្វើដំណើរតាមថ្នល់ជាតិ ពីជើងទៅត្បូងក្នុងល្បឿនលឿនបានបុកម៉ូតូជនរងគ្រោះយ៉ាង ពេញទំហឹង តែម្តង បណ្តាលអោយជនរងគ្រោះទាំង៣នាក់រងរបួសធ្ងន់ ហើយបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តតែជាអកុសលស្ត្រីចំណាស់ជាប្រពន្ឋបានស្លាប់ពេលដឹកដល់មន្ទីរពេទ្យ ចំណែកបុរសនិងចៅស្រីគ្រូពេទ្យត្រៀមដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញជាបន្តទៀតព្រោះអាការៈធ្ងន់ធ្ងរពេក។
រថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរងចាំការដោះស្រាយតាមនីតិវិធី៕ ពៅ សុខហ៊ាន
» ព័ត៌មានជាតិ » កាមរីបាឡែនបុកម៉ូតូឡើងថ្នល់ជាតិស្លាប់ប្រពន្ឋ ប្តីនិងចៅស្រីអាយុ៥ឆ្នាំរងរបួសធ្ងន់