ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់ សំរេចចិត្ត​ចងក​ក្នុង​បន្ទប់ទឹក តូចចិត្ត​និង​ប្តី​វាយ​ធ្វើបាប​ ​

ស្ត្រី​ម្នាក់ សំរេចចិត្ត​ចងក​ក្នុង​បន្ទប់ទឹក តូចចិត្ត​និង​ប្តី​វាយ​ធ្វើបាប​ ​

កណ្តាល​៖ កាល​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ហេតុ​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយសារ ស្ត្រី​កូន​១​ម្នាក់ តូចចិត្ត ប្តី​វាយ​ធ្វើបាប និង​បំផ្លាញ​ទ្រព្យ សម្បត្តិ ជា​រើ​យៗ​ផង​នោះ បាន​លួច​សំងំ ចងក ក្នុង​បន្ទប់ទឹក ខណៈ​ក្រុមគ្រួសារ កំពុង​ស​ម្រា​ន​លង់លក់ ស្ថិតនៅ ក្នុងភូមិ​ត្រពាំង​ប្រុយ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ជនរងគ្រោះ ឈ្មោះ ពៅ ភ​ត្រា អាយុ​២២​ឆ្នាំ មានមុខរ​បរជា កម្មការិនី​រោងចក្រ ស្នាក់​ក្នុង ភូមិ​កើតហេតុ មានកូន​ប្រុស​ម្នាក់ អាយុ​៥​ខែ ។ មាន​ប្តី ឈ្មោះ សៀង មិនា អាយុ​២៥​ឆ្នាំ រស់នៅ​ជាមួយគ្នា​។ នៅមុន​កើតហេតុ ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ ម៉ោង ១៣​រសៀល ជនរងគ្រោះ បាន​ឈ្លោះ​ជាមួយ​ប្ដី ដោយបាន​វាយតប់ គ្នា​មួយ​ប្រាវ ។ លុះ​ម៉ោង​ប្រហែល ២៣​ថ្ងៃ ដដែល​ជន រងគ្រោះ​ក៏បាន ឈ្លោះប្រកែក​គ្នា ជាមួយ​ប្តី ម្តងទៀត និង​បាន​វាយតប់​គ្នា រហូតដល់​វេលា ម៉ោង​៣​ទៀប ភ្លឺ​ជនរងគ្រោះ​បាន អង្គុយ​ហូប​អំបុក ឯ​ប្តី​ក៏​ចូល​ស​ម្រា​ន ចំណែក​ស្ត្រី ជា​ម្ដាយ​ក៏បាន​ចូល​ស​ម្រា​ន ជាមួយ​ចៅ លុះដល់​ម៉ោង​៣ ជាង​ម្ដាយ​ជនរងគ្រោះ បាន​ក្រោក​ទៅ​បត់ ជើង​តូច​ស្រាប់ តែ​ឃើញ​ជនរងគ្រោះ ដើរ​ចេញពី​បន្ទប់ទឹក ស្ត្រី​ជាមួយ​ក៏​មិនបាន ចាប់អារម្មណ៍​អ្វី​ដែរ បន្ទាប់ពី​គាត់​បត់ជើង​រួច ក៏​ចូលទៅ​ស​ម្រា​ន​វិញ ។ លុះដល់ ម៉ោង​០៤​និង​៣០​នាទី ម្តាយ​ជនរងគ្រោះ ទៅ​បន្ទប់ទឹក​ម្តងទៀត ក៏​បានឃើញ​ជនរងគ្រោះ ចងក​និង​ខ្សែ​ក្រណាត់ ខូវប៊យ​ជាប់​ទៅនឹង​ឈើ​ផ្លាន​ដំបូល  ក៏បាន​ស្រែក​អោយ​អ្នកជិតខាង​ជួយ ។​
​តាម​ការសន្និដ្ឋាន របស់​ជំនាញ​នគរបាល បច្ចេកទេស​ស្រុកភូមិ ឃុំ​និង​មានការ ចូលរួម​ពី​ពេទ្យ​ស្រុក ផង​នោះ បាន​បង្ហាញថា ជនរងគ្រោះ​ពិតជា ចងក​សំលាប់ខ្លួន ដោយ​ខ្លួនឯង​ពិតមែន ។ សូមបញ្ជាក់ថា ចំពោះ​ករណីនេះ​ម្ដាយបង្កើត របស់​ជនរ​គ្រោះ បានដាក់​ពាក្យបណ្ដឹង ប្ដឹង​ឈ្មោះ សៀង មិនា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ត្រូវជា​កូនប្រសា ឲ្យ​ទទួលខុសត្រូវ ៕1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya