ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យចំនួន២នាក់ត្រូវបានមន្ត្រីនគរបាលក្រុងសហការជាមួយនិងមន្ត្រីនគរបាលខេត្តធ្វើការចាប់ឃាត់ខ្លួននៅក្នុងផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នៅវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី០៦ខែវិច្ឆិកា ដោយដកហូតប្រដាប់កាច់កម៉ូតូមួយ គ្រឿង ថ្នាំញៀនម៉ាទឹកកក មួយកញ្ចប់តូច ។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីមានក្រុមចោរ ប្លន់និងចោរកាច់កយកអស់ម៉ូតូចំនួន២គ្រឿងរយៈពេល២ថ្ងៃជាប់គ្នា ។
លោក ញ៉ោក ប៊ុនធី អធិការរងក្រុងកំពង់ឆ្នាំងបាននិយាយថា ជនសង្ស័យទាំង២នាក់មានឈ្មោះអ៊ី សំណាង អាយុ៣៧ឆ្នាំមានទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងម្នាក់ទៀតឈ្មោះសួន ប៊ុននី អាយុ២៧ឆ្នាំ មានទីលំនៅភូមិផ្សារឆ្នាំ សង្កាត់ផ្សារឆ្នាំង ។ ក្រោយពេលឃាត់ខ្លួនដកហូតបានថ្នាំញៀនម៉ាទឹកកក១កញ្ចប់តូច ទូរសព្ទ័លើតុ១គ្រឿង ដែកអក្សរតេ សម្រាប់កាច់កម៉ូតូមួយគ្រឿង ។
លោកបានបន្តថានៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់ មិនបានសារភាពនោះទេ តែសម្រាប់ផ្លូវច្បាប់ ដែកអក្សរតេ សម្រាប់ទុកកាច់កម៉ូតូ និងថ្នាំញៀនម៉ាទឹកកមួយកញ្ចប់រួមទាំងសម្ភារៈសម្រាប់ជក់ថ្នាំញៀន ដែលនៅជាប់ខ្លួនផងនោះ គឺអាចនឹងទទួលទោសបានហើយ ។
សូមរំឮកថា រយៈពេល២ថ្ងៃនេះចោរបានធ្វើសកម្មភាពប្លន់និងកាច់កយកម៉ូតូចំនួន៣លើក យកអស់ចំនួន២គ្រឿង ដោយលើទី១នៅម៉ោងជាង៧យប់ ថ្ងៃទី០៥ ខែវិឆ្ឆិកា ក្រុមចោរបានកាប់ទៅលើជនរងគ្រោះយកបានម៉ូតូស្គុបពី ០១៤អស់មួយគ្រឿងនៅចំណុចមុខសាលាបុណ្យភូមិទួលក្រឡាញ់ លើកទី២ ម៉ោងជាង១រសៀលថ្ងៃទី០៦ខែវិឆ្ឆិកាចោរបានយកម៉ូតូឌ្រីម០១៣មួយគ្រឿងនៅ សង្កាត់ប្អេរក្រុងកំពង់ឆ្នាំ ខណៈដែលម្ចាស់អង្គុយហូបនំគ្រក់មិនបានដកសោពីម៉ូតូ ។ និងលើកទី៣ ចោរលួចម៉ូតូមិនបានសម្រេចខណៈដែលម្ចាស់ចុះទៅទិញបារីទុកសោរជាប់ម៉ូតូ តែសំណាងល្អ ម៉ូតូមានជាប់សោតេឡេ បញ្ឆេះមិនឆេះត្រូវម្ចាស់ស្រែកថាចោរ ហើយចោរបានរត់ឡើងម៉ូតូគ្នាវាជិៈគេចខ្លួនបាត់តែម្តង ។
ដោយសារតែរយៈពេលតែ២ថ្ងៃក្រុមចោរបានធ្វើសកម្មភាពជាប់គ្នាបែបនេះ ទើបធ្វើអោយសមត្ថកិច្ចឈឺក្បាល ហើយបានប្រឹងប្រែងនិងចាប់បានជនសង្ស័យ២នាក់ខាងលើខណៈមានសោអក្សរតេសម្រាប់កាច់កម៉ូតូ ៕ ពៅ សុខហ៊ាន
» ព័ត៌មានជាតិ » ជនសង្ស័យ២នាក់ខណៈក្រុមចោរបានធ្វើសកម្មភាព ប្លន់និងកាច់កម៉ូតូ