ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​ចោរ​គាស់​ផ្ទះ​២​នាក់់ ជាមួយ​ម៉ូតូ​៣​គ្រឿង​

ប៉ូលិស​ចាប់ខ្លួន​ចោរ​គាស់​ផ្ទះ​២​នាក់់ ជាមួយ​ម៉ូតូ​៣​គ្រឿង​

​ភ្នំពេញ​៖ ជនសង្ស័យ​២​នាក់ ត្រូវ​នគរបាល​ខណ្ឌ​មានជ័យ សហការ​ជាមួយ នគរបាល​ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន ជាមួយ​ម៉ូតូ​៣​គ្រឿង ខណៈ​ពេល​សមត្ថកិច្ច បាន​ចុះ​ឆែកឆេរ​ដល់ផ្ទះ របស់​ជនសង្ស័យ  នៅ​ម៉ោង​ជាង ៨ ព្រឹក ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​តា​ង៉ូវ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​។​

ជនសង្ស័យ​ទាំង​២​នាក់​នោះ ឈ្មោះ បូរ៉ា អាយុ​៣២​ឆ្នាំ និង​ឈ្មោះ ភី​យ៉ា អាយុ​២០​ឆ្នាំ​។ បុរស​ទាំង​ពីរ​នាក់​នេះ ស្នាក់នៅ​ផ្ទះជួល ក្នុង ភូមិ​តា​ង៉ូវ​។ ដោយឡែក ជនរងគ្រោះ មានឈ្មោះ តែ សុភ័ក្ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្នោតជ្រំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។ ម៉ូតូ​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BL  2259​។​

​តាម​សំដី​របស់​គ្រួសារ​ជនរងគ្រោះ មក​បញ្ជាក់​ប្រាប់ថា​
នៅ​ម៉ោង​ប្រមាណ ៤:៣០​នាទី ព្រឹក ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ គ្រួសារ​ជនរងគ្រោះ បាន​ភ្ញាក់​ពី​ដំណេក ហើយ​ទើប​បាន​ដឹងថា បាន​បាត់​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ ១២៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BL  2259 ។ បន្ទាប់មក គ្រួសារ​ជនរងគ្រោះ បាន​ប្តឹង​នគរបាល ប៉ុស្តិ៍​បឹងទំពុន ឲ្យជួយ​ធ្វើ​អន្តរាគមន៍ ជាបន្ទាន់​។

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ដោយសារ​តែ​ម៉ូតូ របស់​ជនរងគ្រោះ មាន​ភ្ជាប់​នូវ​ប្រព័ន្ធ GPS នោះ លោក​( ឡូ ភិរម្យ​) បាន​ដឹកនាំ​កម្លាំង ដោយ​សហការ​គ្នា ជាមួយនឹង​នគរបាល​ប៉ុស្តិ៍​និរោធ ទៅ​ឆែកឆេរ​ដល់ផ្ទះ​ជនសង្ស័យ ហើយ​បាន​រកឃើញ ម៉ូតូ​របស់​ជនរងគ្រោះ និង​ម៉ូតូ​ហុងដា សេ​១២៥ ចំនួន​២​គ្រឿង​ទៀត​។

ខណៈនោះ សមត្ថកិច្ច ក៏​បាន​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​ពីរ​នាក់ និង​នាំ​យក​ទៅ​កាន់ អធិការដ្ឋាន នគរបាល​ខណ្ឌ​មានជ័យ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​ផ្លូវច្បាប់​៕dd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya