ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​ក្មេង​ទំនើង​៦​នាក់ បង្ហោះ​ម៉ូតូ ​

ប៉ូលិស​ចាប់​ក្មេង​ទំនើង​៦​នាក់ បង្ហោះ​ម៉ូតូ ​

កំពង់ចាម ៖ កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ លេចមុខ​មក​ឡើងវិញ ដោយ​ពួកគេ មួយក្រុម​មាន​គ្នា​៨ នាក់ ជិះ​ម៉ូតូ​ចំនួន​៥​គ្រឿង បាន​ជិះ​ម៉ូតូ​បង្ហោះ និង​គ្រវី​ខ្សែក្រវ៉ាត់ ហ៊ោ​ក​ញ្ជៀ​វ តាម​ដងផ្លូវ ។​
​ចំពោះ​សកម្មភាព របស់​ក្រុម​ក្មេង​ទំនើង​នេះ ត្រូវបាន កម្លាំង​នគរបាល ក្រុង​កំពង់ចាម និង​កម្លាំង​នគរបាល មូលដ្ឋាន ចេញ​បង្ក្រាប និង​ស្ទាក់ចាប់ បាន​ចំនួន​៦​នាក់ និង​ម៉ូតូ ចំនួន​៤​គ្រឿង យកទៅ​ឃុំខ្លួន និង​ធ្វើ ការអប់រំ នៅ​អធិការដ្ឋាន នគរបាល ក្រុង​កំពង់ចាម ដើម្បី​មាន​វិធានការណ៍ បន្តទៀត​។​
​កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ មាន​សេចក្តីរាយការណ៍​មក​ថា ក្រុម​ក្មេង​ទំនើង ឫ ក្រុម​យូ​កូ​ម ជិត​១០​នាក់ ជិះ​ម៉ូតូ​៥​គ្រឿង បាន​បង្ហោះ​ម៉ូតូ​ពេញ​ផ្លូវ និង​គ្រវី​ខ្សែ ក្រវ៉ាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ ជាច្រើន​នាក់ នៅក្នុង​ខេត្ត ដែល​ធ្វើ​ឲ្យ មានការ​ប៉ះពាល់ ដល់​សណ្តាប់ធ្នាប់ សាធារណៈ ពេលនោះ អធិការនគរបាល ក្រុង​កំពង់ចាម បាន​សុំ​បទបញ្ជា ភ្លាមៗ ពី​ស្នងការ នគរបាល ខេត្ត​លោក​ឧ​ត្ត​ម​សេនីយ៍ បែន រ័ត្ន ដើម្បី​ចេញ​តាម​ស្ទាក់ និង​ឃាត់ខ្លួន មក​ធ្វើការ​សួរនាំ និង​អប់រំ​បន្តទៀត ។​
​ក្រោយ​ទទួលបាន​បទបញ្ជា​ភ្លាមៗ ពី​សំណាក់ ស្នងការ នគរបាល ខេត្ត​រួច កម្លាំង​នគរបាល​ជាច្រើន​នាក់ បាន​ដេញតាម និង​ពួនស្ទាក់ ហើយ​ឃាត់ខ្លួន ក្មេង​ទំនើង​ទាំងនោះ ចំនួន​៦​នាក់ និង​ម៉ូតូ​៤​គ្រឿង ខណៈ​ពួកគេ ចំនួន​២​នាក់​ទៀត​បាន​រត់​រួច​។​
​ជុំវិញ​ការទប់ស្កាត់​សកម្មភាព ក្រុម​ក្មេង​ទំនើង​ខាងលើនេះ ស្នងការ នគរបាល​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍ បែន រ័ត្ន បាន​បញ្ជាក់ថា «​យើង​បាត់​ចាប់​ក្រុម​យូ​កូ​ម ចំនួន​៦​នាក់ យកមក ធ្វើការ​អប់រំ ចាំ​ដល់​ថ្ងៃ​ធ្វើការ​វិញ បាន​ឲ្យ​ម៉ែឪ អ​ណា​ព្យាបាល និង​រដ្ឋអំណាច ភូមិ​ឃុំ មក​ធានា នឹង​បើ​រក​អត់​ឃើញ មាន​បទល្មើស​ពាក់ព័ន្ធ ប៉ុន្តែ​ឥឡូវនេះ យើង​នឹងធ្វើ តេស្ត​គ្រឿងញៀន បើសិន​មាន ការពាក់ព័ន្ធ​គ្រឿងញៀន យើង​នឹង​ចោទ ប្រកាន់​ផ្សេងទៀត​»​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បន្ត ទៀតថា​«​ករណី​បង្ហោះ​ម៉ូតូ​ហ្នឹង តាំងពី​ខ្ញុំ​លេង​ដៃ​ក្តៅ តាំងពី​ពេល​ចូលឆ្នាំ​ខ្មែរ បាត់​យូរហើយ ស្រាប់តែ​ឥឡូវ​ហ្នឹង ងើប​មកវិញ តែ​ខ្ញុំ​មិន​ឲ្យ ងើប​ទាន់ នោះឡើយ ហើយនឹង​បន្ត​ទប់ស្កាត់ បើ​មាន​ករណីនេះ កើតឡើង​ទៀត មិន​ថា តែ​នៅ​ក្រុង​កំពង់ចាម​នោះទេ ប៉ុន្តែ​តាម​បណ្តា ស្រុក​ផ្សេងទៀត​»​។​
កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ កម្លាំង​នគរបាល មូលដ្ឋាន ស្រុក​កំពង់សៀម បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ជា​ប្រភេទ ក្មេងស្ទាវ ជាប់​ពាក់ព័ន្ធ និង​សកម្មភាព ចែកចាយ និង​ប្រើប្រាស់​គ្រឿង ក្រោយពី សមត្ថកិច្ច បាន​រកឃើញ​ថ្នាំញៀន មួយកញ្ចប់​តូច នៅក្នុង​កែប ម៉ូតូ​របស់​ពួកគេ​៕5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya