ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » រថយន្ត​នីសា​ន់​ណា​វ៉ា​រ៉ា​បើក​លឿន​ពេក​គេច​អ្នក​ថ្មើរជើង​ទៅបុក​ដើម​អំពិល​ ​ខ្ទេច​មុខ​មួយ​កំណាត់​មុខ ឃ្ទាត​អំបែង​កញ្ចក់​ត្រូវ​កុមារី​ម្នាក់​អាយុ​៤​ឆ្នាំ​រងរបួស​ធ្ងន់​ ​

រថយន្ត​នីសា​ន់​ណា​វ៉ា​រ៉ា​បើក​លឿន​ពេក​គេច​អ្នក​ថ្មើរជើង​ទៅបុក​ដើម​អំពិល​ ​ខ្ទេច​មុខ​មួយ​កំណាត់​មុខ ឃ្ទាត​អំបែង​កញ្ចក់​ត្រូវ​កុមារី​ម្នាក់​អាយុ​៤​ឆ្នាំ​រងរបួស​ធ្ងន់​ ​

ខេត្តកំពង់ឆ្នាំង​៖​រថយន្ត​ម៉ាក​នីសា​ន់​ណា​វ៉ា​រ៉ា​មួយគ្រឿង បាន​រ៉េ​ចង្កូត​បុក​ដើម​អំពិល​មួយ​ដើម​បណ្តាល​​អោយ​ខ្ទេច​មុខ​មួយ​កំណាត់ និង​ឃ្ទាត​អំបែង​កញ្ចក់​ទៅ​ត្រូវ​ក្មេងស្រី​អាយុ​៤​ឆ្នាំ​ដែល​កំពង់​អង្គុយលេង​​បណ្តាលអោយ​រងរបួស​ធ្ងន់ ចំណែក​អ្នកបើកបរ​និង​អ្នករួមដំណើរ​ម្នាក់ទៀត​មិនបាន​រងរបួស​នោះទេ​​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​០៦​ខែវិច្ឆិកា​ឆ្នាំ​២០១៤​នៅ​ចំណុច​ផ្លូវបត់​កោង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ស្ថិតក្នុង​ភូមិ​សាលា​ផ្លូវ​វាយ​ឃុំ​ស្វាយជ្រុំ​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​។​
​សមត្ថកិច្ច​មូលដ្ឋាន​បានបញ្ជាក់​អោយដឹងថា​កុមារី​រងគ្រោះ​ឈ្មោះ​លន់​ចាន់​នុត​អាយុ​៤​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក​នីសា​ន់​ណា​វ៉ា​រ៉ា​២​បាំង​ពណ៌​ស​អត់​ស្លាក​លេខ​មានឈ្មោះ​ផែន​សុផាត​អាយុ​៣៦​ឆ្នាំ​រស់នៅ​ក្រុងភ្នំពេញ​។​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​បាន​បើកបរ​ក្នុងទិសដៅ​ពី​បាត់ដំបង​ទៅ​ក្រុងភ្នំពេញ​លុះ​មកដល់​ចំណុច​ផ្លូវបត់​កោង​រថយន្ត​របស់គេ​បាន​រេ​ចង្កូត​មក​ឆ្វេង​បុក​ដើម​អំពិល​ពេញទំហឹង​ធ្វើអោយ​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ​ហើយ​
​អំបែង កញ្ចក់​បាន​ឃ្ទា​តទៅ​កុមារី​រងគ្រោះ​កំពុង​អង្គុយលេង​នៅក្បែរ​ដើម​អំពិល​នោះ​បណ្តាល អោយ​រង របួស​តែម្តង​។​
​    ​ដោយឡែក​អ្នកបើក​បរជា​ម្ចាស់​រថយន្ត​ដែល​កំពុង​នៅ​កន្លែងកើតហេតុ​នោះ​បានអោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​មុនពេល​កើតហេតុ​រូបគេ​ជាមួយ​ប្រពន្ធ​បានធ្វើ​ដំណើរ​ទៅផ្ទះ​វិញ​នៅ​ក្រុងភ្នំពេញ​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​បាន​ពើប​ជាមួយ​អ្នកដើរ​ច្រាសទិស​ម្នាក់​បាន​ដើរ​សំដៅ​មក​រថយន្ត​របស់គេ​ខណៈនោះ​អ្នកបើកបរ​រថយន្ត​បាន​បង្ខំចិត្ត​ជាន់​ហ្វ្រាំង​ហើយក៍​បាន​រេ​ចង្កូត​ទៅបុក​ដើម​អំពិល​នៅមុខ​ផ្ទះ​អ្នក​ប៉ះ​កង់​ម៉ូតូ​និង​ខ្ទាត​កញ្ជក់​រថយន្ត​ចំក្បាល​កុមារី​ឈ្មោះ​លន់​ចាន់​នុត​តែម្តង​។​
​    ​ក្រោយពេល​កើតហេតុ​គេ​សង្កេតឃើញ​ម្ចាស់​រថយន្ត​បង្ក​ទាំង​២​នាក់​ប្តី​ប្រពន្ធ​មិនបាន​រត់គេចខ្លួន​ទៅណា​នោះទេ​ដោយ​ពួកគាត់​ទាំង​២​នាក់​ទទួលខុសត្រូវ​រាល់​ការខូចខាត​ទ្រព្យសម្បត្តិ​របស់​ម្ចាស់ផ្ទះ​ជាពិសេស​នោះ​គឺ​កុមារី​រងគ្រោះ​ដែល​គេ​កំពុង​សង្គ្រោះ​ព្យាបាល​អោយ​រូបនាង​។​ដោយឡែក​រថយន្ត​បង្ក​​ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ខេត្ត​យកមក​ក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​៕ ពៅ សុខ​ហ៊ាន​q1q2t1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya