ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានដាច់ចិត្តចងកសម្លាប់ខ្លួន បណ្តាលអោយមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៩និង៣០នាទៅយប់ថ្ងៃទី០៥ ខែវិឆ្ឆិកា ឆ្នាំ២០១៤ នៅនឹងដើមអំពិលក្រោយផ្ទះរបស់ខ្លួនស្ថិតក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខណៈមានទំនាស់ពាក្យសំដីជាមួយបងប្អូនបន្តិចបន្តួច។
មន្ត្រីនគរបាលមូលដ្ឋានបាននិយាយថា បុរសរងគ្រោះរូបនោះមានឈ្មោះ ភី សុជាតិ អាយុ២៣ឆ្នាំមានប្រពន្ឋតែគ្មានកូនទេ ។ ក្រោយពេលរៀបការហើយពួកគេបានរស់នៅជាមួយឪពុកម្តាយជាផ្ទះកន្លែងកើតហេតុខាងលើ ប៉ុន្តែពួកគេបានទៅធ្វើជាកម្មករនៅរោងចក្រភ្នំពេញ យូរៗទើបមកផ្ទះម្តង។
នៅមុនថ្ងៃកើតហេតុបុរសរូបនោះបានត្រឡប់មកផ្ទះវិញជាមួយប្រប្រពន្ឋ លុះល្ងាចឡើងក៏បានទាស់សំដីជាមួយបងប្អូនបង្កើតបន្តិចបន្តួច ហើយនៅល្ងាចនោះគ្រួសារខាងលើក៏បានស្ងាត់ស្ងៀមទៅ ។លុះយប់ឡើងបងប្អូនមួយចំនួនក៏បាននាំគ្នាទៅលេងបុណ្យក្នុងវត្តបាត់អស់ទៅ ដែលមានកម្មវិធីរាំវង់។ ស្រាប់តែនៅម៉ោងប្រហែលជាង៩យប់ឪពុកបង្កើតបុរសគិតខ្លីរូបនោះ បានដើរទៅក្រោយផ្ទះបានតែ ឃើញកូនប្រុសរបស់ខ្លួនចងកស្លាប់បាត់ទៅហើយដោយចងកនឹងដើមអំពិលមានកំពស់ជាង៤ម៉ែត្រ ។
មន្ត្រីនគរបាលមូលដ្ឋានបានចុះទៅពិនិត្យនិងធ្វើកោសល្យពិច្ច័យបានប្រាប់ថាជនរងគ្រោះពិតជាបានចងកស្លាប់ដោយខ្លួនឯងមែនដោយបានយកខ្យែគោមកចងជាប់នឹងមែកដើមអំពិល ហើយបាន ប្រគល់សពបុរសរូបនោះទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីក្រោមក្តីស្រណោះអាឡោះអាឡៃក្រៃ លែងពីសំណាក់ក្រុមគ្រួសារនិងពិសេសភរិយា ៕ ពៅ សុខហ៊ាន
» ព័ត៌មានជាតិ » ទាស់ពាក្យសំដីជាមួយបងប្អូនបង្កើតចងស្លាប់ចោលប្រពន្ឋនិងក្រុមគ្រួសារ