ប៉ោយប៉ែត៖ ប៉ូលិសក្រុងប៉ោយប៉ែត ឃាត់ខ្លួនជន ចំនួន៥នាក់ ក្នុងនោះមានស្រីម្នាក់ និងរកឃើញវត្ថុតាងថ្នាំញៀន ម៉ាទឹកកក យ៉ាម៉ា និងអាវុធខ្លី អាវុធកែច្នៃមួយចំនួនទៀតនោះ ។
ក្នុងហេតុការណ៍ខាងលើនោះគឺកើតមាននៅក្នុងម៉ោង ៨ យប់ទល់និងម៉ោង១១ ក្នុងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៤ ខណៈដែលប្រជាពលរដ្ឋមន្ត្រីរាជការ និងកងកំលាំងប្រដាប់អាវុធទូទាំងខេត្តបន្ទាយមានជ័យ បានឈប់សម្រាករយៈពេល៣ថ្ងៃ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យជាតិខាងលើនោះ ដោយអ្នកខ្លះធ្វើដំណើរចេញពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាមកកំសាន្តនៅតាមរមណីយដ្ឋាននានាតាមបណ្តា ខេត្តជាប់ព្រំដែនកម្ពុជាថៃ ដោយឡែកនៅតំបន់ក្រុងប៉ោយប៉ែត ក៏មានភ្ញៀវជាតិ និងអន្តរជាតិកោះករផងដែរ ក្នុងនោះគណៈបញ្ជាការឯកភាពខេត្ត បានសម្រេចបើកយុទ្ធការបញ្ជាទៅកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីពង្រឹងសន្តិសុខ ជូនភ្ញៀវជាតិ និងអន្តរជាតិរយៈពេល៣ថ្ងៃតទៅមុខទៀត ក្នុងគោលបំណងអោយភូមិឃុំមានសុវត្ថិភាពល្អពីពេលនេះតទៅ។
សូមបញ្ជាក់ដែរថា ទាក់ទិនទៅនិងការបង្ក្រាបជនសង្ស័យចំនួន៥នាក់ ដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់គ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់ត្រូវបានមហាជនទូទាំងក្រុងប៉ោយ ប៉ែតនាំគ្នាលើកឡើងថា កន្លងទៅពុំដែលឃើញសមត្ថកិច្ចធ្វើសកម្មភាពទប់ស្កាត់បទល្មើសផ្សេងៗ តាមជាយដែនកម្ពុជាថៃ និងតាមលំនៅដ្ឋានប្រជាពលរដ្ឋបានល្អប្រសើនោះទេ ភាគច្រើនគឺត្រូវគេរកឃើញថា បទល្មើសចែកចាយថ្នាំញៀន បទល្មើសឆក់លួច បានកើតឡើងយ៉ាងកក្រើកបែបអាណាធិបតេយ្យពេញក្រុងប៉ោយប៉ែត ពលរដ្ឋទាំងនោះបានបញ្ជាក់ទៀតថាឥលូវនេះសកម្មភាពរបស់សមត្ថកិច្ច បានលិចធ្លោ និងឈានទៅដល់ការបង្ក្រាបជនសង្ស័យបាន៥នាក់ ហើយរកឃើញជនសង្ស័យ៤នាក់ពាក់ព័ន្ធ និងគ្រឿងញៀន ឯម្នាក់ទៀតពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធខុសច្បាប់ ធ្វើអោយប្រជាពលរដ្ឋទាំងនោះមានចិត្តសប្បាយរីករាយឥតឧបមា ប្រជាពលរដ្ឋនាំគ្នាសំណូមពរដល់សមត្ថកិច្ចបន្តការខិតខំបង្ក្រាបបទ ល្មើសគ្រឿងញៀនអោយអស់ងាយស្រួលក្នុងការកាត់បន្ថយបទល្មើសផ្សេងៗ ដែលបានកើតឡើង។
កំលាំងរបស់លោកបានប្រមូលគ្រប់ប៉ុស្តិ៍ទាំងអស់ចំនួន១០០នាក់ ហើយដាក់គោលដៅល្បាតចំនួន៥ចំនុចសំខាន់នៅក្នុងក្រុងប៉ោយប៉ែត ដើម្បីស្ទាក់ និងឆែកឆេរតាមរថយន្ត និងម៉ូតូ រុករកអាវុធជាតិផ្ទុះ និងបទល្មើសផ្សេងៗដែលជនបង្កតែងតែលាក់ក្នុងរថយន្ត និងម៉ូតូកន្លងទៅ។ លោកបន្តទៀតថា ចាប់ពីយប់ថ្ងៃទី៥ ដល់ថ្ងៃទី១០ខែឆ្នាំដដែល គឺកំលាំងនៅតែបន្តធ្វើសកម្មភាពឆែកឆេរជារៀងរហូត លោកបានបន្ថែមទៀតថា មានជនល្មើសចំនួន៤នាក់ ដែលរកឃើញមានថ្នាំញៀននៅក្នុងខ្លួន ក្នុងនោះមានម៉ាទឹកកក១៧កញ្ចប់តូច បារីកញ្ឆា៥៧ដើម យ៉ាម៉ា៤៦គ្រាប់ ដោយឡែកជនសង្ស័យម្នាក់ទៀតត្រូវបានគេរកឃើញមានអាវុធខ្លីជ័រមួ យដើម ម៉ាក់p akol ប៉េអាកុល និងអាវុធកែច្នៃខ្លីចំនួន៣ដើមទៀត ខណៈនេះសមត្ថកិច្ចកំពុងកសាងសុំណំរឿងបញ្ជូនទៅស្នងការខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕