ខេត្តកំពង់ ឆ្នាំង ៖ ចោរមួយក្រុមដែលមានគ្នាចំនួន៣នាក់ បានស្ទាក់កាប់យុវជនម្នាក់ដែលជាកូនម្ចាស់ផ្ទះ សំណាក់យីហោ សាន់ដេ ប្លន់យកម៉ូតូកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចមុខសាលាបុណ្យភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ជនរងគ្រោះ ឈ្មោះ ម៉ុន បុរី អាយុ១៦ឆ្នាំ មានទីលំនៅភូមិទួលក្រឡាញ់ ជាកូនម្ចាស់ផ្ទះសំណាក់សាន់ដេរ២ ។
មុនពេលកើតហេតុ យុវជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាស្គូពី ពណ៌ឈាមជ្រូក អត់ស្លាកលេខ ត្រឡប់ពីទិញកាតទូរស័ព្ទ នៅពេលដែជិះមកដល់មុខសាលាបុណ្យនៅចម្ងាយតែប្រមាណជិត៣០ម៉ែត្រពី ផ្ទះសំណាក់ ស្រាប់តែមានម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកមានជិះគ្នា៣នាក់ បានមកពីក្រោយហើយបានយកដាវកាប់ទៅលើជនរងគ្រោះចំ១ដាវកណ្តាល ខ្នង បណ្តាលអោយជនរងគ្រោះច្រឡោតធ្លាក់ពីលើម៉ូតូ ហើយគ្នាវាម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់បានហក់ពីលើម៉ូតូរបស់ពួកវា មកលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។ នៅពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកមុខសញ្ញាទាំងនេះ ៕