ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ឃើញ​ឪពុក​ស្រវឹង​ស្រាយ​វាយ​ម្ដាយ ទាញ​ស្ន​ចាក់​ធ្លាយ​ពោះវៀន

ឃើញ​ឪពុក​ស្រវឹង​ស្រាយ​វាយ​ម្ដាយ ទាញ​ស្ន​ចាក់​ធ្លាយ​ពោះវៀន

​ខេត្តតាកែវ​: បុរស​ម្នាក់ រងរបួស​ជា​ទម្ងន់ ដឹកយក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ខេត្តតាកែវ ដោយសារ​កូន​ប្រុស​បង្កើត យក​ស្ន​ចាក់​ធ្លាយ​ពោះ ព្រោះតែ​ខឹង​នឹង​ឪពុក រករឿង​វាយ​ធ្វើបាប​ម៉ែ ពេល​ស្រវឹងស្រា រៀងរាល់ថ្ងៃ ។ ហេតុការណ៍​នេះ បាន​កើតឡើង នៅ​ភូមិ​ព្រិច ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ កាលពី​វេលា​ម៉ោង ៨:៣០​នាទី យប់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៤  ។

 

​ក្រុមគ្រួសារ បាន​ដាក់ពាក្យ ទៅ​ប៉ូលិស​មូលដ្ឋាន​ថា អត់​ប្តឹង​ទេ ព្រោះ​ជនរងគ្រោះ ជា​ឪពុក ជា​ប្តី តែងតែ​ផឹក​ស្រា​ស្រវឹង ហើយ​មក​វាយ​ធ្វើបាប ក្រុមគ្រួសារ ជា​រៀងរាល់ថ្ងៃ ។​

 

​លោក ង៉ាន់ សារី អធិការ​ស្រុក​បាទី បានអោយដឹងថា ជនរងគ្រោះ ជា​ឪពុក​ឈ្មោះ ឃឹម សំអាត អាយុ​៤៤​ឆ្នាំ​។ ចំណែក​កូន​ប្រុស ដែល​យក​ស្ន​ចាក់​ឪពុក ឈ្មោះ មិច វណ្ណ​ធឿន អាយុ​២៣​ឆ្នាំ រស់​នៅក្នុង​បន្ទុក​ឪពុកម្តាយ ឥឡូវនេះ បាន​រត់គេចខ្លួន​បាត់ ក្រោយពេល​កើតហេតុ​។

 

​ស្ត្រី​ជា​ម្តាយ បាន​និយាយថា មុនពេល​កើតហេតុ ប្តី​គាត់​បាន​ផឹកស្រា រហូត​ស្រវឹង​ជោកជាំ បន្ទាប់មក ក៍​ស្រែកជេរ​រឿង​វាយ​កូន និង​រូប​គាត់ ដោយ​ភ័យ​ខ្លាច​រូបគាត់ និង​កូន រត់ឡើង​ទៅ​លើ​ផ្ទះ ហើយ​បិទទ្វារ ។ ភ្លាមនោះ ប្តី​គាត់ក៏​រត់​ឡើង​តាម ដោយ​យក​ពូថៅ កាប់​ទ្វារ​គំរាម ពេលនោះ កូនប្រុស​គាត់ ភ័យ​ក៍​តោង​បាន​ស្ន យកមក​ចាក់​ឪពុក តាម​ប្រហោង​ទ្វារ ធ្លាយ​ពោះ​៕េដដ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya